នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំ ASEM 12 កិច្ចប្រជុំ P4G និងទៅបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចេញ ដំណើរទៅកាន់រដ្ឋធានី វៀន នៃប្រទេសអូទ្រីស ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី១២ កិច្ចប្រជុំកំពូលនៃភាពជាដៃគូដើម្បីកំណើន បៃតងនិងគោលដៅជាសកលដល់ឆ្នាំ២០៣០ (P4G) និងទៅបំពេញទស្សន កិច្ចជាផ្លូវការនៅប្រទេសអូទ្រីស បែលហ្ស៊ិក ដាណឺម៉ាក និងបំពេញទស្សនកិច្ច ការងារនៅសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២១ ខែតុលា។

ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បើតាមសេចក្ដីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker នាយករដ្ឋមន្រ្តី សាធារណៈរដ្ឋអូទ្រីសលោក Sebastian Kurz នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រ បែលហ្ស៊ិកលោក Charles Michel និងនាយករដ្ឋមន្រ្តីព្រះរាជាណាចក្រ ដាណឺម៉ាកលោក Lars Lokke Rasmussen។

        ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លើក នេះគឺសំដៅអះអាងនូវគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ ពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស និងធ្វើ សមាហរណកម្មអន្តរជាតិ។ ដំណើរទស្សនកិច្ចលើកនេះក៏សំដៅជំរុញនិងលើក ស្ទួយឋានៈរបស់វៀតណាមនៅក្នុងកិច្ចការបរទេសពហុភាគី រួមចំណែកកសាង និងពង្រឹងយន្តការពហុភាគី ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយ ការសាកល្បងសកលលោកនៅអង្គការពុហភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ