នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបង្ហាញមុខកាណាលទូរទស្សន៍ Nhan dan (ប្រជាជន)
(VOVworld) - នាយប់ថ្ងៃទី១ កញ្ញា ពិធីបង្ហាញមុខនិងផ្សាយជាផ្លូវការកាណាល់ទូរ
ទស្សន៍ Nhan dan (ប្រជាជន) បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយរបស់វៀតណាម
។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“រួមជាមួយផលិតផលបោះពុម្ភផ្សាយនានារបស់កាសែត Nhan dan ទូរទស្សន៍ Nhan
dan ត្រូវអនុវត្តល្អនូវការងារឃោសនាអំពីគោលជំហររបស់បក្សចូលក្នុងជីវភាពរស់
នៅនិងរួមចំណែកផ្ដល់មតិសំរាប់បក្ស រដ្ឋអំពីដំណោះស្រាយអាចធ្វើបានសំដៅ
បន្តជំរុញខ្លាំងការងារផ្លាស់ប្ដូរប្រទេសជាតិ កសាងនិងការពារមាតុប្រទេស ប្រ
មូលផ្ដុំលើកសរសើរគំរូមនុស្សល្អ ការងារល្អ ព្រមទាំងដាច់ខាតប្រឆាំងអំពើពុក
រលួយនិងតស៊ូប្រឆាំងជំទាស់ការមូលបង្កាច់ខុសឆ្គង”៕