នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលត្រីកោណអភិវឌ្ឍន៍
|
នាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៅសន្និសីទលើកទី៧ (រូបថត៖VGP) |
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thamma
vong នារសៀលថ្ងៃទី២៤ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
និងគណៈប្រតិភូវៀតណាមបានចាកចេញពីហាណូយធ្វើដំណើរទៅរដ្ឋធានីវៀងច័ន្ទ
ប្រទេសឡាវ ដើម្បីចូលរួមសន្និសីទកំពូលត្រីកោណអភិវឌ្ឍន៍ឡាវ-កម្ពុជា-វៀត
ណាម (CLV) លើកទី៨ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤និងទី២៥ វិច្ឆិកា។តំបន់ត្រី
កោណអភិវឌ្ឍន៍រវាងបណ្ដាខេត្តជាប់ខ្សែព្រំដែននៃប្រទេសទាំង៣ត្រូវបានបង្កើត
ឡើងដោយការផ្ដើមគំនិតរបស់នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុនសែនកាល
ពីឆ្នាំ១៩៩៩។នាបច្ចុប្បន្ន តំបន់នេះរួមមានខេត្តចំនួន១៣របស់ប្រទេសទាំង៣ ដែល
ក្នុងនោះមានខេត្ត៥របស់វៀតណាម នោះគឺ Kon Tum Gia Lai Dac Lac Dac Nong និង
Binh Phuoc។នាយករដ្ឋមន្រ្តីរបស់ប្រទេសទាំង៣ សុទ្ធតែអះអាងនូវការប្ដេជ្ញាចិត្តក្នុង
ការកសាងតំបន់ត្រីកោណអភិវឌ្ឍន៍ដោយចាត់ទុកកិច្ចការនេះ ជាភារកិច្ចសំខាន់ជួរ
មុខ១ក្នុងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សំដៅរក្សាស្ថិរភាពខាងសន្តិសុខនយោ
បាយ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន៕
Thanh Chung អ្នកយកព័ត៏មាននៃ VOV