នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមសន្និសីទអង្គភាពអាជីវកម្មអាល្លឺម៉ង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVworld) - នាព្រឹកថ្ងៃទី២១ វិច្ឆិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមនិងថ្លែងមតិ
នៅសន្និសីទអង្គភាពអាជីវកម្មអាល្លឺម៉ង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក(APK)។នេះជាជំ
នួបប្រាស័្រយសំខាន់បំផុតរបស់បញ្ដាញក្រុមហ៊ុនអាល្លឺម៉ង់ សំដៅផ្លាស់ប្ដូរនិង
ពន្លឿនពាណិជ្ជកម្មជាមួយបណ្ដាអង្គភាពអាជីវកម្ម អ្នកជំនាញការសេដ្ឋកិច្ចនិងអ្នក
នយោបាយនៅក្នុងតំបន់។មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ជាច្រើននិងដំណាងអង្គភាពអាជី
វកម្មជួរមុខចំនួន៧០០មកពីអាល្លឺម៉ង់ វៀតណាម និងប្រទេសនៅក្នុងតំបន់ផ្សេងៗ
ទៀតបានចូលរួមសន្និសីទនេះ។

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមសន្និសីទអង្គភាពអាជីវកម្មអាល្លឺម៉ង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ថ្លែងមតិនៅសន្និសីទ


ថ្លែងមតិនៅសម័យបើក លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាងថា​ការ
ជ្រើសរើសវៀតណាមជាទីកន្លែងរៀបចំសន្នីសីទ​ APK លើកទី១៤នេះ បានបង្ហាញ
ពីទំនុកទុកចិត្តរបស់សហគមន៍អង្គភាពអាជីវកម្មអាល្លឺម៉ង់និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ចំពោះនិន្នាការនិងយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម។លោក Nguyen Tan Dung
បានសង្កត់ធ្ងន់ថា ការខំប្រឹងប្រែងកែទម្រង់នៅក្នុងប្រទេសនិងការចូលរួមយ៉ាង
សកម្មក្នុងបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានស្ដង់ដាខ្ពស់នាពេលខាងមុខ នឹងជួយឲ្យបរិយាកាសនីតិកម្ម អាជីវកម្មវៀតណាមកាន់តែបានល្អ ក្រិត ងាយស្រួល
និងមានលក្ខណៈប្រកួតប្រជែងថែមទៀត។អង្គភាពអាជីវកម្មនៅក្នុងប្រទេសក៏ដូច
ជាក្រៅប្រទេសដែលមកវិនិយោគទុនធ្វើអាជីវកម្មនៅវៀតណាម នឹងមានឱកាស
ងាយស្រួលដើម្បីនាំចេញទំនិញ សេវកម្មទៅប្រទេសដៃគូនានារបស់វៀតណាម ដោយកម្រិតពន្ធទាប និងរបងខាងបច្ចេកទេសត្រូវបានលុបចោល ស្របនឹងបណ្ដា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមសន្និសីទអង្គភាពអាជីវកម្មអាល្លឺម៉ង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 2
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់
លោក Sigmar Gabriel (ខាងឆ្វេង)និងដំណាងជាន់ខ្ពស់ផ្សេងៗ


ក៏នៅសន្និសីទនេះដែរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងថាម
ពលអាល្លឺម៉ង់លោក Sigmar Gabriel បានអះអាងថា អាល្លឺម៉ង់ជានិច្ចកាលស្វាគម
និងបង្កលក្ខណៈងាយស្រួយសំរាប់អង្គភាពអាជីវកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុង
ការពន្លឿនពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគនៅអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ