នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញផ្ញើរសាររំលែកទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីកម្ពុជា

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជឿជាក់ថា ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់អស់ពីចិត្តរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រជាជនកម្ពុជានឹងពុះពារជំនះលើការលំបាកនេះយ៉ាងឆាប់ៗ។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញផ្ញើរសាររំលែកទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីកម្ពុជា - ảnh 1សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដឹកនាំដោយផ្ទាល់ការងាររុករកសង្គ្រោះជនរងគ្រោះក្នុងឧបត្តិហេតុបាក់អគារនេះ (រូបថត៖ VOV) 

នាថ្ងៃទី៦ខែមករាឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសារសួរសុខទុក្ខជូនចំពោះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អំពីឧបត្តិហេតបាក់រលំសំណង់សាងសង់នៅខេត្ត កែប ព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាលអោយមនុស្សស្លាប់និងរងរបួសជាច្រើន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជឿជាក់ថា ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់អស់ពីចិត្តរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រជាជនកម្ពុជានឹងពុះពារជំនះលើការលំបាកនេះយ៉ាងឆាប់ៗ។

        នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានផ្ញើរសារសួរសុខទុក្ខជូនចំពោះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ