នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋអាមេនីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី៧ ខែកក្កដា គណៈប្រតិភូនៃរដ្ឋាភិបាលសាធារណៈរដ្ឋអាមេនីដឹកនាំ ដោយនាយករដ្ឋមន្រ្តីលោក Nikol Pashinyan បានបញ្ចប់យ៉ាងល្អប្រសើរនូវ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋអាមេនីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 គណៈប្រតិភូនៃរដ្ឋាភិបាលសាធារណៈរដ្ឋអាមេនីដឹកនាំ ដោយនាយករដ្ឋមន្រ្តីលោក Nikol Pashinyan (នៅកណ្ដាល) (រូបថត៖ TTXVN)

  ក្នុងរយៈពេលស្នាក់នៅវៀតណាម លោកនាយករដ្ឋមន្រ្តីអាមេនីបានអញ្ជើញ ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ព្រមទាំងជួបប្រាស្រ័យជាមួយសមាគមន៍មិត្តភាពវៀតណាម-អាមេនីនិងថ្នាក់ដឹក នាំនៃសហគ្រាសធំៗមួយចំនួនរបស់វៀតណាមផងដែរ។

        នៅបណ្ដាជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរបានអះអាង ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះនឹងបង្កើតឡើងរបត់សំខាន់មួយក្នុង ទំនាក់ទំនងទ្វេភាគី ដោយរួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាម និងអាមេនីអោយកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាសក្តិសមនឹងបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

        ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការជួបប្រាស្រ័យនិងការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់រវាងរដ្ឋាភិបាល រដ្ឋសភា សហគ្រាស និងប្រជាជននៃ ប្រទេសទាំងពីរ បន្តសហការគ្នានៅវេទិកានានាដូចជាអង្គការសហប្រជាជាតិ សហគមន៍ប្រើប្រាស់ភាសាបារាំង និងចលនាមិនចូលបក្សសម្ព័ន្ធ ជាដើម សំដៅរួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹង នោះ បើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំបណ្ដុះបណ្ដាល សុខា ភិបាល វប្បធម៌ កីឡា ទេសចរណ៍ សន្តិសុខនិងការពារជាតិផងដែរ។

        ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលក្នុងនោះមានការដោះស្រាយជម្លោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួម ទាំងសមុទ្រខាងកើត ដោយសន្តិវិធីនិងច្បាប់អន្តរជាតិ។

        ក្នុងឱកាសនេះដែរ រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលអាមេនីបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការលើវិស័យអប់រំនិងវិទ្យាសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ