នាយករដ្ឋមន្រ្តីហូហ្លង់Mark Rutteអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

នាយករដ្ឋមន្រ្តីហូហ្លង់Mark Rutteអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីហូហ្លង់លោក Mark Rutte (រូបថត៖Reuters)


(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen
Tan Dung នាយករដ្ឋមន្រ្តីល្លង់លោក​ Mark Rutte បានអញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៥។កាសែតដែល
មានមិត្តអ្នកអានច្រើនរបស់វៀតណាម ក្នុងច្បាប់ចុះថ្ងៃទី១៦ មិថុនា បានចុះផ្សាយ
អត្ថបទព័ត៏មានស្ដីពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីMark Rutte។បទ
វិចារណកថារបស់កាសែត Nhan Dan ក្រោមចំណងជើងថា​ “ជំរុញទំនាក់ទំនង
វៀតណាម-ហូល្លង់ឲ្យកាន់តែស៊ីជុំរៅនិងប្រកបដោយប្រសិទ្ធិភាព” បានសង្កត់
ធ្ងន់ថា​ ដំណើរទស្សនកិច្ចនេះរបស់លោក Mark Rutteគឺជាព្រឹត្តិការណ៍នយោ
បាយដ៏សែនសំខាន់ រួមចំណែកនាំទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ ដៃគូ
យុទ្ធសាស្រ្តក្នុងវិស័យទប់ទល់នឹងការបំរ៉ែបំរួលអាកាសធាតុ​ និងទឹកសមុទ្រ
ឡើងរវាងវៀតណាមនិងហូល្លង់ឡើងកំពស់ថ្មី។ប្រទេសទាំង២បានកំណត់
វិស័យផ្ដល់អាទិភាពសហប្រតិបត្តិការចំនួន៥ រួមមានបំរ៉ែបំរួលអាកាសធាតុ
និងគ្រប់គ្រង់ប្រភពទឹក កសិកម្ម សេដ្ឋកិច្ចសមុទ្រ ថាមពលនិងសេវាកម្មភស្តុភា។
ការសែត Quan Doi Nhan Dan ចេញផ្សាយបទវិចារណកថាដោយចំណងជើងថា “ទំព័រថ្មី១ក្នុងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការមិត្តភាពវៀតណាម-ហូល្លង់”​ បាន
លើកច្បាស់ថា​ នាពេលកន្លងមក​ ទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបតិ្តការ
រវាងប្រទេសទាំង២ កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យនិងកាន់តែ
ស៊ីជុំរៅ។ក្នុងឆ្នាំ២០១៣ តំលៃប្រាក់ពាណិជ្ចកម្មទ្វេភាគីទទួលបាន ៣,៦ពាន់
លានដុល្លារអាមេរិក។
        បន្ទាប់ ពីពិធីបដិសណ្ឋារកិច្ច នារសៀលថ្ងសទី១៦មិថុនា នាយ្រដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung និងនាយរដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានចាប់ផ្តើមកិច្ច
ចរចារ។ នៅទីនេះ ភាគីទាំងពីរ បានរក្សាការផ្លាសប្តូគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កលក្ខណៈងាយស្រួលសម្រាប់បណ្តា អង្គភាពអាជីវកម្ម និងវិនិយោគិននៃប្រទេស
ទាំងពីរ និងលាតត្រដាងអនុវត្តន៍ រាល់គំរោងការសហប្រតិបត្តិការ ជាក់ស្តែងគឺលើ
បណ្តាវិស័យអាទីភាពដូចជាសម្រប នឹងបំរ៉ែបំរួលអាកាសធាតុ គ្រប់គ្រងទឹក ព្រមទាំងកិច្ចសហប្រតិបត្តិរវាងតំបន់នានានៃ ប្រទេសទាំងពីរផងដែរ។​ នាយករដ្ឋមន្រ្តី
ទាំងពីររូបបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ ពានបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត
អំពីកសិកម្ម និងសន្តិសុខស្បងអាហារ។ នាយករដ្ឋមន្រ្តីទាំងពីររូប​ក៏បានឯកភាពបង្កើន
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើបណ្តាវេទិការអន្តរជាតិ ជាពិសេសក
ក្នុងក្របខ័ណ្ឌ អ.ស.ប ASEM ,ASEAN-EU ជាដើម។ នាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Tan Dung បានអះអាងថា៖” ខ្ញុំនិងនាយករដ្ឋមន្រ្តីហូល្ល​ង់​រួមគ្នាចែករំលែក
ការព្រួយបារម្ភដ៍ជ្រាលជ្រៅអំពីសភាពការ​ណ៍នៅសមុទ្រខាង
កើតនាប​ច្ចុប្បន្ន។លោកនាយករដ្ឋមន្រ្តី ហូល្ល​ង់អះអាងថា៖គាំទ្រសេចក្តីថ្លែងការណ៍បស់
រដ្ឋមន្រ្តីការបរទេសអាស៊ាននាថ្ងៃទី១០ឧសភាឆ្នាំ២០១៤ស្តីពីសភាពការ​ណ៍នៅសមុទ្រ
ខាងកើត។តា​ម​នោះអំពាវនាវវឲ្យភាគីទាក់ទិននានាប្រតិបត្តិតាមគោលការណ៍ដែលបាន
ទទួលស្គាល់ក្នុងច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២(UNCLOS)ភាគីទាំង២បានគូសបញ្ជាក់ដល់សារសំខាន់នៃសន្តិភាព
ស្ថិរភាពសុវត្ថិភាពសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតក៍​ដូចជា
ការអនុវត្តយ៉ាងពេញលេញ​នូ​វសេចក្តីថ្លែងការណ៍ស្តីពីកិារប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត(DOC)  )និងការចាំបាច់ក្នុងការសម្រេចក្រមប្រតិបត្តិតំបន់នៅសមុទ្រ
ខាងកើត(COC) ។  “ប​ញ្ច​ប់ការជួបចរចារ​ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានចុះហត្ថចលេខា
លើកិច្ច​ព្រមព្រៀង​ដៃគូ​យុទ្ឋសាស្រ្តល់វិស័យ​កសិកម្ម​សន្តិសសុខស្បៀ​ងអាហារ។លោកនាយករដ្ឋមន្រ្តីទាំង២រូ​បបានធ្វើជាសាកសិនក្សីពិធីចុះ​ហត្ថលេខាលើឯកសារសហ
ប្រតិ​បត្តិការលើវិស័យប្រេងឧស្ម័នរវាងអង្អភាពអាជីវ​កម្មនៃប្រទេសទាំង២។

នាយករដ្ឋមន្រ្តីហូហ្លង់Mark Rutteអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 2
នាយករដ្ឋមន្រ្តីទាំងពីររូបចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកសិកម្ម
ចីរភាពនិងសន្តិសុខស្បៀងអាហារ (រូបថតៈ dantri.vn)

        នារសៀលថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ដែល
មកសម្ដែងការគួរសម។​ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមស្វាគមន៍និងបង្ក
គ្រប់លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មហូឡង់អាជីវកម្មវិនិយោគយូរអង្វែង
ប្រសិទ្ធភាពនៅវៀតណាម។

        ប្រធានរដ្ឋបានរាយការណ៍ជាមួយនាយករដ្ឋមន្ត្រី Mark Rutte អំពីការដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀតណាម។ នាយករដ្ឋមន្ត្រី Mark Rutte បានឲ្យដឹងថា ហូឡង់មាន
ទស្សនរួមជាមួយសេចក្តីថ្លែងការណ៍របស់ EU ស្ដីពីបញ្ហានេះនិងគាំទ្រទស្សនរបស់វៀត
ណាមអំពីការដែលភាគីនានាត្រូវអត់ធ្មត់និងដោះស្រាយជំលោះតាមរយៈសន្តិវិធីនិង
សមស្របនឹងច្បាប់អន្តរជាតិ។

        នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួប
សន្ទនាជាមួយនាយករដ្ឋមន្ត្រី Mark Rutte។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀត
ណាមលោក Nguyen Sinh Hung បានផ្ញើរសេចក្តីអញ្ចើញប្រធានសភាជាន់ទាប ប្រធាន
ព្រឹទ្ធសភាហូឡង់មកចូលរួមមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២នៅ
ទីក្រុងហាណូយនាខែមិនាឆ្នាំក្រោយ។

នាយករដ្ឋមន្រ្តីហូហ្លង់Mark Rutteអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 3
ប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយនាយរដ្ឋមន្រ្តីហូឡង់
(រូបថតៈ TTXVN)

          តាមសេច​ក្តីថ្លែងការណ៍រួមស្តរីពី លទ្ធផលនៃដំណើរទស្សនកិច្ចវៀតណាម របស់នាយករដ្ឋមន្រ្តីហូឡង់លោក Mark  Rutte បានឲ្យដឹងថា៖ក្នុងរយៈពេលស្នាក់
នៅវៀតណាម លោក Mark  Rutteបានមានការជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី
វៀត ណាមលោក Nguyen Tan Dung ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ព្រមទាំងធ្វើជាសហអធិ
បតី កិច្ចប្រជុំជាន់ខ្ពស់ ស្តីអំពីការអនុវត្តន៍ផែនការវាលទំនាបទន្លេ Cuu Long និង
ជួបប្រា ស្រ័យជាមួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍
រួមបានសង្កត់ធ្ងន់ថា ក្នុងជំនួបទាំងឡាយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បាន
ឯកភាពបង្កើត ទំនាក់ទំនងដៃគូរ យុទ្ធសាស្រ្តលើវិស័យកសិកម្មនិងសន្តិសុខ
ស្បៀងអាហារ។ ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីករាល់ទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រ
ទេសទាំងពីរ។

        ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយហូឡង់លើបណ្តាវេទិកាទ្វេភាគី និងអន្តរជាតិ។ ភាគីទាំងពីរបានសម្តែងការ​
ព្រួយប្រារម្ភ ចំពោះបំរ៉ែបំរួកលើសមុទ្រខាងកើតបានធ្វើឲ្យសភាពការណ៍នៅក្នុង
តំបន់ តានតឹងឡើងៗ។ ភាគីហូឡង់អះអាងថា គោលជំហររបស់ខ្លួនគឺស្របនឹង
សេចក្តីថ្លែងការរបស់ EU នាថ្ងៃ ទី៨ឧសភាឆ្នាំ២០១៤ និងគាំទ្រខ្លឹមសារនៃសេច
ក្តីថ្លែងការណ៍របស់បណ្តារដ្ឋមន្រ្តីអាស៊ាននាថ្ងៃទី១០ឧសភាឆ្នាំ២០១៤ ស្តីអំពី
សមុទ្រខាងកើត ។ តាមនោះ​ ដាស់ តឿនភាគីនានាគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២និងដោះស្រាយ
ជំលោះដោយសន្តិវិធី។

        ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិភាព ស្ថិរភាព
សន្តិសុខ សេរីភាពខាងនាវាចរណ៍លើសមុទ្រខាងកើត ក៏ដូចជាអនុវត្តន៍យ៉ាងគ្រប់ គ្រាន់ប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រ ខាងកើត (DOC)និងភាពចាំបាច់របស់ការសម្រេច ក្រមប្រតិបត្តិតំបន់
នៅសមុទ្រខាង កើត (COC)យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ