|
នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith
(រូបថត៖Thanh Vu/TTXVN) |
(VOVworld) - នារសៀលថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith និងលោកជំទាវរួមជាមួយគណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្ស
នកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ។ក្នុងដំណើរទស្សនកិច្ចលើក
នេះ នាយករដ្ឋមន្រ្តីលោក Thongloun Sisoulith បានជួបចរចារជាមួយនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc ជួបសំដែងការគួរ សមជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោកNguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និង
ជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក ស្រី Nguyen Thi Kim Ngan ព្រមទាំងទៅ
ដាក់កម្រងផ្កានៅវិមានគោរពវិញ្ញណ ក្ខ័ន្ទវរីយុទ្ធជនពលីនិងចូលប្រាង្គតម្កល់សព
លោកប្រធានហូជីមិញផងដែរ។
នៅបណ្ដាជំនួប ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញាចិត្តរបស់បក្សទាំងពីរ រដ្ឋទាំង
ពីរនិងប្រជាជននៃប្រទេសទាំងពីរក្នុងការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងស្មោះត្រង់
ចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ព្រមទាំងបង្កើនទំនាក់ទំនងលើវិស័យ
នយោបាយ ការទូត សន្តិសុខការពារជាតិក៏ដូចជាកិច្ចសហប្រតិបតិ្តការលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ភាគីទាំងពីរបានឯកភាពថា នឹងសហការ
យ៉ាងស្អិតរមួតជាមួយគ្នានិងប្រទេសដទៃ អង្គការអន្តរជាតិនានាក្នុងការគ្រប់គ្រង
ប្រើប្រាស់ដោយនិរន្តរភាពនិងប្រសិទ្ធិភាពនូវប្រភពទឹកពីទន្លេមេគង្គ៕