នាយករដ្ឋមន្រ្តីឡាវពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម - ឡាវ
(VOVWORLD) -រំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧)។
នាយករដ្ឋមន្រ្តីឡាវពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម - ឡាវ |
អញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានឡាវ ក្នុងឱកាស រំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧) និងលើកទី ៤០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៃប្រទេសទាំងពីរ (១៨ កក្ដដា ១៩៧៧ -១៨ កក្ដដា ២០១៧) នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានសង្កត់ធ្ងន់នូវការពេញចិត្តស្ដីពីលទ្ធផលសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ លោក Thongloun Sisoulith បានអះអាងថាការជួយឧបត្ថម្ភ ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគរបស់វៀតណាមនៅឡាវក្នុងរយៈពេលកន្លងទៅជាសមិទ្ធិផលនៃការពង្រឹងនិងពង្រីកចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ។ ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទាំងនេះ នារយៈពេលកន្លងទៅ សេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកំពស់ តួនាទីនិងឋានៈនៃប្រទេសទាំងពីរលើឆាកអន្តរជាតិត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ៕