នាយករដ្ឋមន្រ្តីអង់គ្លេសពិភាក្សាអំពី Brexit ជាមួយប្រធានាធិបតីជាប់ឆ្នោតបារាំង
(VOVWORLD) - ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសនាថ្ងៃទី៧ ឧសភា ជូនដំណឹង ថា នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានពិភាក្សាអំពីបញ្ហាចាកចេញពី សហភាពអឺរ៉ុប (EU) ដែលឬហៅថា Brexit ជាមួយប្រធានាធិបតីជាប់ឆ្នោតបារាំង លោក Emmanuel Macron ក្រោយពីជ័យជំនះដ៏ត្រចះត្រចង់របស់លោករូបនេះ នាថ្ងៃដដែល។
(រូបថត៖AFP/TTXVN) |
(VOVworld) - ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសនាថ្ងៃទី៧ ឧសភា ជូនដំណឹង ថា នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានពិភាក្សាអំពីបញ្ហាចាកចេញពី សហភាពអឺរ៉ុប (EU) ដែលឬហៅថា Brexit ជាមួយប្រធានាធិបតីជាប់ឆ្នោតបារាំង លោក Emmanuel Macron ក្រោយពីជ័យជំនះដ៏ត្រចះត្រចង់របស់លោករូបនេះ នាថ្ងៃដដែល។អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសឲ្យដឹងថា លោកស្រី May បានអបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះលោក Macron ព្រម ទាំងផ្លាស់ប្ដូរមតិអំពីបញ្ហា Brexit ផងដែរ។លោកស្រី Theresa May បានអះអាង ជាថ្មីម្ដងទៀតថា អង់គ្លេសចង់មានទំនាក់ទំនងដៃគូយ៉ាងខ្លាំងក្លាជាមួយ EU មួយដ៏សុវត្ថិភាពនិងសម្បូររុងរឿងក្រោយពីអង់គ្លេសចាកចេញពីប្លុកនេះ៕