នាយករដ្ឋមន្រ្តីអង់គ្លេសរិះគន់ EU ដោយមានចេតនាជះឥទ្ធិពលទៅលើការបោះ ឆ្នោតនាពេលខាងមុខ
(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចាប់ផ្ដើមជា ផ្លូវការយុទ្ធនាការបោះឆ្នោតរបស់ខ្លួនដោយការរិះគន់មន្ត្រីនិងអ្នកនយោបាយមួយចំនួននៃសហភាពអឺរ៉ុប (EU) ក្រោយពីចាត់ទុកថា ក្រុមមនុស្សនេះបានគំរាម កំហែងប្រទេសអង់គ្លេស ហើយបំផ្លាញចោលការខំប្រឹងប្រែងសំដៅជាប់ឆ្នោតជា ថ្មីម្ដងទៀតរបស់លោកស្រីរូបនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ក្នុងយុទ្ធនាការបោះឆ្នោតនៅ Bristol
(រូបថត៖EPA/TTXVN)
|
(VOVworld) - នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចាប់ផ្ដើមជា ផ្លូវការយុទ្ធនាការបោះឆ្នោតរបស់ខ្លួនដោយការរិះគន់មន្ត្រីនិងអ្នកនយោបាយមួយចំនួននៃសហភាពអឺរ៉ុប (EU) ក្រោយពីចាត់ទុកថា ក្រុមមនុស្សនេះបានគំរាម កំហែងប្រទេសអង់គ្លេស ហើយបំផ្លាញចោលការខំប្រឹងប្រែងសំដៅជាប់ឆ្នោតជា ថ្មីម្ដងទៀតរបស់លោកស្រីរូបនេះ។លោកស្រី May ចាត់ទុកថា ព្រឹត្តិការណ៍មួយ ចំនួនដែលកើតមានឡើងនាពេលថ្មីៗនេះបានសរឲ្យឃើញថា EU មិនចង់ឲ្យកិច្ច ចរចារស្ដីអំពី Brexit សំរេចប្រកបដោយជោគជ័យនោះទេ។បម្រែបម្រួលនេះបណ្ដាលឲ្យ ទំនាក់ទំនងរវាងអង់គ្លេសនិង EU កាន់តែតានតឹងថែមទៀត។
ជាក់ស្ដែងគឺ នាយករដ្ឋមន្រ្តីលោកស្រី May បានរិះគន់ប្រធានខុទ្ទកាល័យប្រធាន គណៈកម្មាធិការអឺរ៉ុប (EU) លោក Martin Selmayr ក្រោយពីលោករូបនេះបែក ធ្លាយជាមួយកាសែតមួយរបស់អាល្លឺម៉ង់អំពីកិច្ចសន្ទនារវាងលោកស្រី May ជា មួយប្រធាន EU លោក Jean-Claude Juncker កាលពីថ្ងៃទី២៦ មេសាកន្លងទៅ៕