នាយករដ្ឋមន្រ្តីអង់គ្លេសវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអាស៊ីអាគ្នេយ៍

នាយករដ្ឋមន្រ្តីអង់គ្លេសវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអាស៊ីអាគ្នេយ៍ - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron (រូបថត៖Telegraph)

(VOVworld) - អត្ថបទសរសេររបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក​ David Cameron
លើកាសែត Daily Mail នាថ្ងៃទី២៤ កក្កដា បានឲ្យដឹងថា លោកនឹងដឹកនាំក្រុមអាជី
វករធំមួយអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ ចំនួន៤នោះគឺ
វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសឹង្ហបុរី នាដើមសប្ដាហ៍ខាង មុខនេះ។លោក
Cameron បានអះអាងថា អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលកំពុង អភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លាហើយអង់គ្លេសនឹងចាប់យកឱកាសទាំងឡាយដែលតំបន់នេះនាំមក។លោកនា
យករដ្ឋមន្រ្តីអង់គ្លេសក៏បានថ្លែងការព្យាករថា ដល់ឆ្នាំ២០៣០ អាស៊ីអាគ្នេយ៍នឹង
ក្លាយទៅជាទីផ្សាររួមធំទី៤ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ