នាយករដ្ឋមន្រ្តីអង់គ្លេសសារភាពថានៅតែមាន«គម្លាត»ជាមួយសហភាពអឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ១៨ ខែធ្នូ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានមានប្រសាសន៍ថា អង់គ្លេសនិងសហភាពអឺរ៉ុបនឹងបន្តចរចាគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ។
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (ស្តាំ) និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងប្រ៊ុចសែលនៃប្រទេសប៊ែលហ្សិកនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
ទោះជាយ៉ាងណាក៏ដោយ លោក Boris Johnson ក៏បានសារភាពថា នៅតែមាន“ គម្លាតដែលគួរតែជំនះពុះពារឲ្យបានចប់សព្វគ្រប់” ផងដែរ។លោកនាយករដ្ឋមន្រ្តី Boris Johnson បានបន្ថែមទៀតថា ទស្សនៈរបស់ អង់គ្លេសគឺដើម្បីរក្សាការចរចា ប្រសិនបើមានឱកាសណាមួយឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ។
ប៉ុន្តែអង់គ្លេសត្រូវតែមានសិទ្ធគ្រប់គ្រងលើច្បាប់របស់ខ្លួន។ ជាក់ ស្តែងគឺការគ្រប់គ្រងលើដែនទឹកនិងសិទ្ធិនេសាទជាដើម។ លើសពីនេះទៀតថ្នាក់ដឹកនាំអង់គ្លេសរូបនេះក៏បានសារភាពថា“ នៅតែមានការលំបាក” ហើយចក្ខុវិស័យដែលមិនឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយជាមួយ EU ទំនងជានឹងកើតឡើងទៀតផង។ គួរបញ្ជាក់ថាសេចក្តីប្រកាសថ្មីៗនេះ របស់នាយករដ្ឋមន្រ្តីអង់គ្លេស ត្រូវបានធ្វើឡើងនៅពេលដែលមន្រ្តីនៃភាគីទាំង២ រៀបចំសម្រាប់ការចរចារស្តីពីទំនាក់ទំនងនាពេលអនាគត៕