នាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា លទ្ធផលល្អនៃសភាពការណ៍ សេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំកន្លងទៅមានការរួមវិភាគទានដ៏សំខាន់របស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច។ 
នាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី១៧ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា លទ្ធផលល្អនៃសភាពការណ៍ សេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំកន្លងទៅមានការរួមវិភាគទានដ៏សំខាន់របស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច។ ក្រសួងបានចេញផ្សាយគោលនយោបាយធំៗ ស្ដីពីសុខុមាលភាពសង្គម ហើយមានវិធានការ ដែលជួយវៀតណាមជាលើកដំបូងបាន បញ្ជូនពលករជាង១៣៥ពាន់នាក់ទៅធ្វើការនៅឯបរទេស ក្នុងនោះមានទីផ្សារ ទាមទារបទដ្ឋានខ្ពស់ផងដែរ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ឆ្នាំ២០១៨ ជាឆ្នាំ គន្លឹះ ដូច្នេះហើយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ចាំបាច់ត្រូវអនុវត្តន៍ ដោយព្រមៗគ្នានិងខ្លាំងក្លានូវភារកិច្ចទាំង១១ ដែលត្រូវបានប្រគល់ជូនតាម សេចក្ដីសំរេចចិត្តលេខ ០១ ឆ្នាំ២០១៨របស់រដ្ឋាភិបាល។ ក្នុងនោះ ផ្តោតសំខាន់ ទៅលើការសុក្រិតយន្តការ គោលនយោបាយ ច្បាប់ កសាងយ៉ាងឆាប់ៗនូវ គម្រោងការណ៍កែទម្រង់គោលនយោបាយស្ដីពីប្រាក់ខែ និងគម្រោងការណ៍កែ ទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម ជាដើម។ នាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖  

       “ចាំបាច់ត្រូវលើកទឹកចិត្តអង្គការ បុគ្គល វិនិយោគអភិវឌ្ឍន៍ប្រព័ន្ធមូលដ្ឋាន អាជីព ជាពិសេសគឺមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ មូលដ្ឋានចិញ្ចឹម ថែទាំមុខ សញ្ញាក្រោមការគាំពារសង្គម។ ទន្ទឹមនឹងនោះ អនុវត្តន៍ការគ្រប់គ្រងដោយខ្លួន ឯងចំពោះមូលដ្ឋានអាជីពសាធារណៈ នឹងធ្វើភាគហ៊ុនភាវូបនីយកម្មជាសាក ល្បងនូវអង្គភាពអាជីពសាធារណៈមួយចំនួនចំណុះផ្នែកការងារ យុទ្ធជន ពិការនិងសង្គមកិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ