នាយករដ្ឋមន្រ្តីអ៊ីតាលីមានបំណងចង់ជំរុញសេដ្ឋកិច្ចនិងការវិនិយោគដើម្បីកាត់បន្ថយបំណុលសាធារណៈ

(VOVWORLD) - សហភាពអឺរ៉ុប (EU) នឹងពន្យារពេលដល់រដ្ឋាភិបាលអ៊ីតាលីដើម្បីកាត់បន្ថយបំណុលសាធារណៈនិងផ្តល់ជំនួយដល់ផែនការសំដៅស្តារការវិនិយោគឡើងវិញ ក្នុងប្រទេសនេះ។ នេះគឺជាសេចក្តីជូនដំណឹងរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen នៅទីក្រុងប្រ៊ុចសែលនាថ្ងៃទី ១១ ខែកញ្ញា។
នាយករដ្ឋមន្រ្តីអ៊ីតាលីមានបំណងចង់ជំរុញសេដ្ឋកិច្ចនិងការវិនិយោគដើម្បីកាត់បន្ថយបំណុលសាធារណៈ - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen  (រូបថត៖ vov.vn)

ឆ្លើយទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Conte បានលើកច្បាស់ថាគោលដៅរបស់រដ្ឋាភិបាលអ៊ីតាលីគឺកាត់បន្ថយបំណុលសាធារណៈ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចនិងការវិនិយោគ។ លោក Conte បានបន្តទៀតថាប្រទេសអ៊ីតាលីនឹងត្រូវការ«ពេលវេលាខ្លះ» ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុនិងវិនិយោគលើគម្រោងឌីជីថល «ខឿនសេដ្ឋកិច្ចបៃតង» ក៏ដូចជាការស្តារ តំបន់ភាគខាងត្បូងឡើងវិញ ដែលមិនសូវមានការអភិវឌ្ឍផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ