នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានសម្រេចចិត្តលាលែងពីតំណែង
(VOVWORLD) - នាថ្ងៃទី ២២ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Volodymyr Groysman បានប្រកាសលាលែងពីតំណែង ហើយនឹងចូលរួមការយុទ្ធនាការរកសម្លេងគាំទ្រក្នុងការបោះឆ្នោតរដ្ឋសភានាពេលខាងមុខនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រកាសរំសាយរដ្ឋសភា |
នៅក្នុងសេចក្តីប្រកាសមួយតាមរយៈទូរទស្សន៍ លោក Groysman បានមានប្រសាសន៍ថា «ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងនៅ ថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលនាពេលខាងមុខ»។ នាថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើការសច្ចាប្រណិធានចូលកាន់តំណែង ហើយប្រកាសរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតមុនពេលកំណត់ក្នុងរយៈពេល ២ ខែផងដែរ៕