|
នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Arseny Yatseniuk ប្រកាសលាលែងពីតំណែង (រូបថត៖ AFP/ TTXVN) |
(VOVworld) - នាយករដ្ឋមន្រ្តី អ៊ុយក្រែនលោក Arseny Yatseniuk បានសំរេចលាលែង
ពីតំណែង។ក្នុងសេចក្ដីប្រកាសមួយដែលបានផ្សាយលើទូរទស្សន៍នាថ្ងៃ ទី១០ មេសា
លោក Arseny Yatseniuk បានឲ្យដឹងថា នៅថ្ងៃទី១២ មេសាខាងមុខ លោកនឹងដាក់
លិខិតសុំលាលែងពីតំណែងជូនរដ្ឋសភា។កាលពីខែកុម្ភៈកន្លងទៅ ប្រធានាធិបតី
លោក Petr Poroshenko បានសំណូមពរឲ្យលោក Arseny Yatseniuk លាលែងពី
តំណែងដោយសារប្រជាជនបាត់បង់ទំនុកទុកចិត្តចំពោះ នាយករដ្ឋមន្រ្តីរូបនេះក្នុង
ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងជំនះពុះពារលើ សភាពការជាប់គាំងនៃ
ខឿនសេដ្ឋកិច្ចអ៊ុយក្រែន។ប្រធានាធិបតីលោក Poroshenko ក៏បានស្នើរឲ្យបង្កើត
រដ្ឋាភិបាលថ្មីផងដែរ៕