នាយករដ្ឋមន្រ្តីអេស្ប៉ាញលើកសំណើរធ្វើប្រជាមតិផ្ដល់បន្ថែមដល់សិទ្ធិនៅតំបន់ Catalonia

(VOVWORLD) -ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី លោកSanchez មិនទាន់លើកឡើងអំពីពេលវេលាអនុវត្តន៍ការបោះឆ្នោតនេះឡើយ។
នាយករដ្ឋមន្រ្តីអេស្ប៉ាញលើកសំណើរធ្វើប្រជាមតិផ្ដល់បន្ថែមដល់សិទ្ធិនៅតំបន់ Catalonia  - ảnh 1 នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez

នាថ្ងៃទី ៣ កញ្ញា  នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានស្នើឲ្យអនុវត្តន៍ការធ្វើប្រជាមតិនៅតំបន់ Catalonia អំពីលទ្ធភាពបើកទូលាយសិទ្ធិស្វយ័តនៅតំនប់នេះ ប៉ុន្តែសង្កត់ធ្ងន់ថាមិនអនុញ្ញាតឱ្យមានការបោះឆ្នោតឯករាជ្យ តាមសំណើររបស់ថ្នាក់ដឹកនាំរដ្ឋអំណាចតំបន់នេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី លោកSanchez មិនទាន់លើកឡើងអំពីពេលវេលាអនុវត្តន៍ការបោះឆ្នោតនេះឡើយ។

រដ្ឋាភិបាលរបស់លោក  Sanchez ឡើងកាន់អំណាចកាលពីខែមិថុនាកន្លងទៅ ដោយឈរលើការគាំទ្រពីគណបក្សបំបែកខ្លួននៅ Catalonia ដើម្បីអនុម័តលើគម្រោងច្បាប់នៅរដ្ឋសភា បានជាមានទស្សនៈខុសគ្នានឹងរដ្ឋអំណាចអភិរក្សអាណត្តិមុន។ លោកបានស្វែងរកវិធីដោះស្រាយភាពតាមតឹងតាមរយៈការអនុវត្តន៍ការសន្ទនាជាច្រើនជាមួយទេសាភិបាលតំបន់ Catalonia លោក Quim Torra។ រាល់ការស្ទង់មតិថ្មីៗនេះបានបង្ហាញថាប្រជាជន Catalonia កំពុងមានការខ្វែងគំនិតអំពីបំណង បំបែកខ្លួនទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនបានគាំទ្រការធ្វើប្រជាមតិដើម្បីដោះស្រាយបញ្ហាទំនាស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ