នាយករដ្ឋមន្រ្តីអូស្រ្តាលី៖ ប្រទេសចិនចាំបាច់ត្រូវ មានឥរិយាបទ​សមស្រប​នឹង​ឋានៈជា​ប្រទេសអភិវឌ្ឍន៍

(VOVWORLD) - ប្រទេសចិនលែងជាប្រទេសកំពុងអភិវឌ្ឍន៍ហើយ ពោលគឺជាប្រទេស អភិវឌ្ឍន៍វិញ។ ហេតុដូច្នេះហើយ ប្រទេសនេះគប្បី មានឥរិយាបទសមស្របនឹងឋានៈជាប្រ ទេសអភិវឌ្ឍន៍។
នាយករដ្ឋមន្រ្តីអូស្រ្តាលី៖ ប្រទេសចិនចាំបាច់ត្រូវ មានឥរិយាបទ​សមស្រប​នឹង​ឋានៈជា​ប្រទេសអភិវឌ្ឍន៍ - ảnh 1 លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី (ឆ្វេង) (រូបថត៖ Reuters)

នាថ្ងៃទី ២៣ ខែកញ្ញា ក្នុងសុន្ទរកថាដ៏សំខាន់មួយស្តីពីគោលនយោបាយកិច្ចការបរទេសរបស់ អូស្ត្រាលីនៅសហរដ្ឋអាមេរិកលោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី បានចាត់ទុកថា ប្រទេសចិនលែងជាប្រទេសកំពុងអភិវឌ្ឍន៍ហើយ ពោលគឺជាប្រទេស អភិវឌ្ឍន៍វិញ។ ហេតុដូច្នេះហើយ ប្រទេសនេះគប្បី មានឥរិយាបទសមស្របនឹងឋានៈជាប្រទេសអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី បានចាត់ទុកថា ការកើនឡើងឋានៈរបស់ខឿនសេដ្ឋកិច្ចចិន បានប្រព្រឹត្តិទៅ ក្នុងបរិបទដែល ពាណិជ្ជកម្មពិភពលោកមានការផ្លាស់ប្ដូរដ៏ធំធេង ដោយតម្រូវឲ្យមានការកែសម្រួល លើបទបញ្ញត្តិ។

លោកបានថ្លែងថា៖ “ដោយស្ថិតក្នុងឋានៈថ្មីនេះ រាល់កិច្ចព្រមព្រៀង និង សកម្មភាព សេដ្ឋកិច្ច របស់ប្រទេសចិនចាំបាច់ត្រូវបង្ហាញនូវការទទួលខុសត្រូវ ក្នុងការទប់ទល់នឹងការ សាកល្បងសកល។ នេះគឺជាតម្លាភាព កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសដទៃទៀត។ ប្រការទាំងនេះបានឆ្លុះបញ្ចាំងនូវឋានៈថ្មី ក៏ដូចជាការទទួលខុសត្រូវរបស់ចិនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ