នាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្នើឱ្យមានបទឈប់បាញ់គ្នាទាំងស្រុងនៅតំបន់ ហ្គាហ្សា (Gaza)

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu  ស្នើឱ្យមានបទឈប់ បាញ់គ្នាទាំងស្រុងពីចលនាឥស្លាម Hamas នៅតំបន់ហ្គាហ្សា។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្នើឱ្យមានបទឈប់បាញ់គ្នាទាំងស្រុងនៅតំបន់ ហ្គាហ្សា (Gaza) - ảnh 1នាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្នើឱ្យមានបទឈប់បាញ់គ្នាទាំងស្រុងនៅតំបន់ហ្គាហ្សា  

នៅថ្ងៃទី ១២ខែសីហា ថ្លែងមតិក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី  លោក Benjamin Netanyahu  បានអះអាងថាសំណើរច្បាស់លាស់របស់អ៊ីស្រាអែលគឺត្រូវការ បទឈប់បាញ់ទាំងស្រុង ហើយលោកក៏បានឲ្យដឹងថារហូតដល់បច្ចុប្បន្ន នេះអ៊ីស្រាអែលបានបំផ្លាញកំទេចលើគោលដៅមូលដ្ឋានយោធា Hamas រាប់រយក ន្លែង ហើយការវាយប្រហារមួយលើករបស់កងកម្លាំងស្វ័យការពារ អ៊ីស្រាអែលបានធ្វើឱ្យ ក្រុម Hamas ទទួលរង ការខូចខាតយ៉ាងខ្លាំង ។ លោក Benjamin Netanyahu កំពុងទទួលសម្ពាធពីនយោបាយចំពោះការធ្វើ សកម្មភាពយ៉ាងខ្លាំងថែមទៀតទៅលើក្រុម Hamas បន្ទាប់ពីភាពតានតឹងកាន់តែ ឡើងជណ្តើរនៅតាមបណ្តោយព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ហ្គាហ្សាដោយ ចលនាឥស្លាម Hamas ដែលប៉ាឡេស្ទីនគ្រប់គ្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ