នាយករដ្ឋមន្រ្តីឥណ្ឌាថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅ Jammu និង Kashmir

(VOVWORLD) - នាថ្ងៃទី១៤ ខែ កុម្ភៈ ប៉ូលីសឥណ្ឌាបានអោយដឹងថាយ៉ាងហោចណាស់ មានទាហាន ៣៧ នាក់បានស្លាប់ក្នុងការវាយប្រហារនៅរដ្ឋ Jammu និង Kashmir ស្ថិតនៅប៉ែកខាងជើងប្រទេសឥណ្ឌា។
នាយករដ្ឋមន្រ្តីឥណ្ឌាថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅ Jammu និង Kashmir - ảnh 1 ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែករថយន្តរដ្ឋ Jammu និង Kashmir ស្ថិតនៅប៉ែកខាងជើងប្រទេសឥណ្ឌា

នេះគឺជាការវាយប្រហារបង្ហូរឈាមបំផុតសំដៅលើកងកម្លាំងរដ្ឋាភិបាល។ នៅលើបញ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនេះដោយ ចាត់ទុកនេះគឺជាសកម្មភាពថោកទាបបំផុត ព្រមទាំងអះអាងថាការលះបង់ជីវិតរបស់បណ្តាបុគ្គលិកសន្តិសុខនឹងមិនអាចបំភ្លេចបានឡើយ។ គួរបញ្ជាក់ថា យោងតាមព័ត៌មានដំបូង ការបំផ្ទុះនេះអាចកើតឡើងដោយសារឧបករណ៍គ្រឿងផ្ទុះដែលបំពាក់ជាប់នៅខាងក្នុងរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តទាំង ៧៨ គ្រឿងដែលដឹកសមាជិកកម្លាំងប៉ូលីសបម្រុងកណ្តាលចំនួន ២៥០ នាក់ ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវហាយវ៉េទៅកាន់ Jummu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ