នាយករដ្ឋមន្រីរដ្ឋាភិបាលចេញសារាចរសំដៅជម្រុញការអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្នែកគ្រឿងយន្ត
|
រូបថតៈ baocokhi.vn |
(VOVworld)- នាយករដ្ឋមន្រីរដ្ឋាភិបាលវៀតណាម ទើបនឹងចេញសារាចរសំដៅ
ជម្រុញការអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្នែកគ្រឿងយន្ត។រួមជាមួយនោះនាយក
រដ្ឋមន្រ្តីបាន បញ្ជាណែនាំឲ្យក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម រួមផ្សំ
ជាមួយក្រសួងផ្នែកនានា កសាងនិងដាក់ជូនរដ្ឋាភិបាលសេចក្តីសម្រេចចិត្ត
ស្តីអំពីការអនុវត្តន៍ឧស្សាហកម្ម ឧបត្ថម្ភ ក្នុងនោះមានការជ្រើសរើសនឹងផ្តល់
អាទិភាពសម្រាប់ការអភិវឌ្ឍន៍ផលិតកម្ម រាល់ផលិតផលគ្រឿងយន្តបំរើផ្នែក
ឧស្សាហកម្មរថយន្ត បោះនាវា ផលិតម៉ាស៊ីននិងសំភារៈ បំរើយន្តូបនីយកម្ម
កសិកម្ម រុក្ខកម្ម ការនេសាទ និងឧស្សាហកម្មកែច្នៃជាដើម។ ទន្ទឹមនឹង នោះ កសាង
យុទ្ធសាស្រ្តនិងរៀចំផែនការអភិវឌ្ឍន៍ផ្នែកគ្រឿងយន្តវៀតណាមដល់ឆ្នាំ
២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣៥ ឲ្យស្របទៅនឹងដំណើការធ្វើសមាហរណ
កម្ម អន្តរជាតិរបស់វៀតណាមក្នុងដំណាក់កាល២០១៤-២០២០៕