នាយរកដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន


នាយរកដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន - ảnh 1
នាយរកដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ​ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បាន
ទៅបំពេញទស្សនកិច្ចដោយចៃដន្យទៅប៉ាគីស្ថានដើម្បីជួបធ្វើការជាមួយ
សមភាគីប្រទេសម្ចាស់ផ្ទះ លោក Nawaz Sharif នៅរដ្ឋធានី Lahore។ នេះគឺជា
ជំនួបធ្វើការលើកទី ៣ របស់ថ្នាក់ដឹកនាំទាំងពីររូបក្នុងរយៈពេល ១ ខែកន្លងទៅ
 សំដៅបន្ធូស្រាលភាពតានតឹងនៅខ្សែត្រួតពិនិត្យព្រំដែន  (LoC)​ នៅតំបន់ជំលោះ
 Kashmir។ ដំណើរទស្សនកិច្ចរបស់ លោក Modi បានប្រព្រឹត្តទៅបន្ទាប់ពីប្រទេស
​ទាំងពីរសម្រេចចាប់ផ្តើមដំណើរការសន្ទនាលើគ្រប់ជ្រុងជ្រោយដែលត្រូវបាន
ផ្អាក ដោយការវាយប្រហារទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុង Mumbai
 របស់ ឥណ្ឌា នាឆ្នាំ ២០០៨ មក។​ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សែន
សំខាន់ ដោយសារ វានឹងជំរុញការខំប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងឥណ្ឌា
និង ប៉ាគីស្ថានដែលមានការខ្វែងគំនិតជាច្រើនលើវិស័យប្រឆាំងលិទ្ធិភេរវកម្ម
និងជំលោះខាងអធិបតេយ្យភាពនិងបូរណភាពដែនដី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ