នាយឧត្តមសេនីយ៍ Ngo Xuan Lich ចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ាននៅប្រទេសឡាវ
|
នាយឧត្តមសេនីយ៍ Ngo Xuan Lich ចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ាននៅប្រទេសឡាវ |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិឡាវ គណៈប្រតិភូនៃក្រ
សួងការពារប្រទេសវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋ
មន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋ
មន្ត្រីការពារជាតិអាស៊ាន (ADMM)និងចូលរួមជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ
អាស៊ាន-ជប៉ុន ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧វិច្ឆិកា។ ចូលរួមក្នុងសន្និសីទនេះវៀត
ណាម បន្តបង្ហាញនូវតួនាទីសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូររបស់ខ្លួនក្នុង
ក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងសន្និសីទថ្នាក់រដ្ឋមន្ត្រីការ
ពារ ជាតិអាស៊ានបើកទូលាយ សំដៅជម្រុញនិងអនុវត្តជាក់ស្តែងរាល់គំនិតថ្មីក្នុងក្រប
ខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។តាមរយៈការផ្លាស់ប្តូរយោបល់និង
រាល់ការជួបប្រាស្រ័យនៅសន្និសីទនេះ វៀតណាមជានិច្ចកាលគោរពនិងគាំទ្រឡាវក្នុង
ឆ្នាំដើរតួនាទីប្រធានអាស៊ាន រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណី ចំណង
សាមគ្គីភាពពិសេសរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ៕