នាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាក្រៅផ្លូវការ ADMM+1

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១១ នៅប្រទេសហ្វីលីពីននោះ នារសៀលថ្ងៃទី២៣ តុលា បានប្រព្រឹត្តទៅជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយរដ្ឋមន្ត្រីការ ពារជាតិប្រទេសចិន ជប៉ុននិងអាមេរិក។
នាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាក្រៅផ្លូវការ ADMM+1 - ảnh 1នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich ថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន  

អញ្ជើញថ្លែងមតិក្នុងជំនួប រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានឲ្យដឹងថា វៀតណាមវាយតម្លៃខ្ពស់នូវការ គាំទ្ររបស់ចិនចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក៏ដូចជារាល់ការរួម ចំណែកសកម្មរបស់ចិនក្នុងការកសាងយន្តការសហប្រតិបត្តិការការពារជាតិ របស់អាស៊ាននាពេលកន្លងទៅ។ នាពេលថ្មីៗនេះ អាស៊ាននិងចិនក៏បាន កសាងប្រកបដោយជោគជ័យនូវក្របខ័ណ្ឌក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ តាមនោះ យោងតាមលោក Ngo Xuan Lich នេះជាការបោះជំហាន សកម្មហើយភាគីទាំងពីរគប្បីឆ្ពោះទៅរក COC មួយប្រកបដោយសុពលភាព និងមានលក្ខណៈចាប់បង្ខំខាងច្បាប់។

        ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera  រដ្ឋមន្ត្រីរូបនេះបានអះអាងថា ជប៉ុនគាំទ្រទាំងស្រុងនូវតួនាទីជាមជ្ឈ មណ្ឌល របស់អាស៊ាន។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis  រដ្ឋមន្ត្រីរូបនេះក៏បានចែករំលែកនូវទស្សនៈរបស់អាមេរិកអំពីការប្រឆាំង ភេរវកម្ម សន្តិសុខសមុទ្រនិងសង្កត់ធ្ងន់ថា អាមេរិកគាំទ្រការអនុវត្តពេញលេញ នូវ សេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់យ៉ាងឆាប់ៗការកសាង COC។ រដ្ឋមន្ត្រី លោក Ngo Xuan Lich បានសូមឲ្យអាមេរិកគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)ឆ្នាំ១៩៨២។

        នៅខាងក្រៅសន្និសីទ ADMM-11 នេះ នារសៀលថ្ងៃដដែល លោក Ngo Xuan Lich បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយឧត្តមសេនីយ៍ឯក Chansamon Channhalat រដ្ឋមន្ត្រីការពារជាតិឡាវផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ