នាយឧត្តមសេនីយ៍ Phung Quang Thanh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង

(VOVworld) - នារសៀលថ្ងៃទី២៧ វិច្ឆិកា នៅរដ្ឋធានីហាណូយរបស់វៀតណាម
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពាប្រទេសវៀតណាម
បានទទួលជួបសន្ទនាជាមួយលោក Chon De Chu ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ
នៅវៀតណាម។នៅទីនេះ នាយឧត្តមសេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំង២
កំពុងត្រូវបានជំរុញខ្លាំង ទំនាក់ទំនងខាងសេដ្ឋកិច្ច នយោបាយការទូត ជួបប្រា
ស្រ័យប្រជាជនបានអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺការដែលភាគីទាំង២បានចុះហត្ថលេខានិងលាតត្រដាងអនុវត្តជាជំ
ហានដំបូងកិច្ចសហប្រតិបតិ្តការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ Phung Quang Thanh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង - ảnh 1
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំលោក Chon De Chu (រូបថត៖TTXVN)


រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Chon De Chu បានឲ្យដឹងថា កូរ៉េខាងត្បូងជានិច្ចកាលយក
ចិត្តទុកដាក់ដល់ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយវៀតណាម ក្នុងនោះកិច្ចសហប្រតិ
បតិ្តការលើវិស័យការពារជាតិគឺជាអាទិភាពជួរមុខ។លោក​ Chon De Chu បានអះ
អាងថា ក្នុងអាណត្តិបំពេញការងារនៅវៀតណាម លោក នឹងធ្វើអស់ពីសមត្ថភាព
របស់ខ្លួនដើម្បីជំរុញទំនាក់ទំនងនេះអភិវឌ្ឍន៍ សមស្របជាមួយសក្ដានុភាពនិង
ឧត្តមភាពរបស់ ភាគីទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ