នាយឧត្តមសេនីយ៍ Tran Dai Quang បានជ្រើសតាំងជាប្រធានរដ្ឋ
|
នាយឧត្តមសេនីយ៍ Tran Dai Quang បានជ្រើសតាំងជាប្រធានរដ្ឋ |
(VOV)_ក្នុងកិច្ចប្រជុំរដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី២មេសា សមាជិកការិយា
ល័យនយោបាយ នាយឧត្តមសេនីយ៍ Tran Dai Quang ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម ដោយមានសម្លេងគាំទ្រចំនួន ៩១,៥%។ បន្ទាប់ពីពេលបានរដ្ឋសភា
ជ្រើសតាំង នៅសាលប្រជុំរដ្ឋសភា ប្រធានរដ្ឋ Tran Dai Quang បានធ្វើសច្ចាប្រណិ
ធានទទួលដំណែងតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ២០១៣៖
“ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះរដ្ឋសភាដែលបានទុកចិត្ត ជ្រើសតាំងខ្ញុំ ជា
ប្រធានរដ្ឋ សាធារណរដ្ឋ សង្គមនិយមវៀតណាម។ ចំពោះទង់ជាតិ ចំពោះរដ្ឋសភា
ប្រជាពលរដ្ឋ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស ខ្ញុំ Tran Dai Quang -ប្រធានរដ្ឋសា
ធារណរដ្ឋ សង្គមនិយមវៀតណាម សូមសន្យា៖ ស្មោះត្រង់ជាដាច់ខាតចំពោះមាតុ
ប្រទេស ចំពោះប្រជាជន ចំពោះរដ្ឋធម្មនុញ្ញសាធារណរដ្ឋ សង្គមនិយមវៀតណាម
ខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន សម្រេចល្អភារកិច្ចដែលបានបក្ស
រដ្ឋនិងប្រជាជនប្រគល់ជូន។”
ដោយមានលទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ ក្នុងកិច្ចប្រជុំនាពេលព្រឹកថ្ងៃទី២មេសា បណ្ដាសមាជិក សមាជិកាជឿជាក់ថា៖ ដោយមានចំណេះដឹង សមត្ថ
ភាព និងបទពិសោធន៍របស់ខ្លួន ប្រធានរដ្ឋ Tran Dai Quang នឹងសម្រេចល្អភារកិច្ច
ដែលបានបក្ស រដ្ឋសភា និងប្រជាជនប្រគល់ជូន។ លោក Tran Ngoc Vinh សមាជិក
សភា មណ្ឌលទីក្រុង Hai Phong បានចាត់ទុកថា៖
“ យើងខ្ញុំ សង្ឃឹមជាច្រើន ចំពោះប្រធានរដ្ឋថ្មី ពីព្រោះលោកបានឆ្លងកាត់ការ
លំបាកសាកល្បងជាច្រើន ជាពិសេសគឺក្នុងវិស័យនគរបាល។ ជាមនុស្សមានបទពិ
សោធន៍ជាច្រើន ដូចជាលោក Tran Dai Quang ដែលបានកាន់ដំណែងប្រធានរដ្ឋ និង
ជាមេបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធ ខ្ញុំជឿជាក់ថា៖ ប្រការនេះគឺល្អណាស់៕”