នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងរស់ក្នុងបេះដូងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិជារៀងរហូត

(VOV)_ក្នុង ប៉ុន្មានថ្ងៃនេះ សាធារណះនិងសារព័ត៍មាន​របស់​ប្រទេស​ជាច្រើនបាន បន្តស្ងើចសរសើរ ​នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាវីរជននៃឯករាជ្យ នាយឧត្តម សេនីយ៍ឆ្នើម អ្នកបង្កើតប្រភពមនោសញ្ជេតនាសំរាប់សេរីភាពលើទូទាំងពិភពលោក។

នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងរស់ក្នុងបេះដូងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិជារៀងរហូត - ảnh 1
នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងរស់ក្នុងបេះដូងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិជារៀងរហូត(TTXVN)

          ដោយទទួលបានព័ត៍មានមរណភាពរបស់​នាយឧត្តមសេនីយ៍ Vo Nguyen Giap ​ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ជាស៊ីម ប្រធានព្រឹទ្ធ​សភាព្រះរាជា ណា ចក្រកម្ពុជា បានផ្ញើសារទូរលេខរំលែកទុក្ខ​ដល់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម 
លោក Nguyen Phu Trong និងគណះកម្មាធិការមជ្ឈឹម​បក្សកុម្មុយនីស្តវៀតណាម។ សារទូរលេខនេះបានសរសេរថា÷ លោក Vo Nguyen Giap ជាថ្នាក់ដឹកនាំមួយរូបរបស់ បក្សកុម្មុយនីស្តវៀត​ណាម​ដែលបានមានការរួមចំណែកដ៏ធំធេងក្នុងការតស៊ូប្រឆាំង អាណានិគមនិយមនិងចក្រពត្ត ដណ្ដើមឯករាជ្យជាតិ កសាងមាតុប្រទេសវៀតណាម
 តាមមាគា៍សង្គមនិយម។ មរណភាពរបស់នាយឧត្តមសេនីយ៍  Vo Nguyen Giap ​ជា ការបាត់បងធំធេងមួយ​សំរាប់​បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាម។

          ក្រសួងការបរទេស អ៊ុយរឺហ្គាយនាថ្ងៃទី ៦ តុលា បានប្រកាសសារទូរ​លេខ  ដែល ប្រធានាធិបតី Jose Mujica ផ្ញើជូន ប្រធានរដ្ឋវៀតណាម លោក  Truong Tan Sang  ដែលក្នុងនោះ បានសម្ដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំ អំពីមរណភាពរបស់ នាយឧត្តម
សេនីយ៍ Vo Nguyen Giap។

          នៅជប៉ុន កាសែត Asahi ចុះផ្សាយថ្ងៃទី ៧ តុលា បានមាន​អត្ថបទ​សរសេរ១
អះអាងថា÷ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាវីរជន ​នៃឯករាជ្យនិងមរណភាព
របស់ នាយឧត្តមសេនីយ៍ ជាការបាត់បង់ដ៏ធំធេងចំពោះបក្ស​ រដ្ឋ​ និងកងទ័ពប្រជាជន
វៀតណាម។ ក៏តាមកាសែត Asahi ថា÷ នាយឧត្តម​សេនីយ៍ Vo Nguyen Giap មិនគ្រាន់
តែជា នាយឧត្តមសេនីយ៍​ល្បីឈ្មោះ​ក្នុងសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងជាមនុស្សមាន
ទឹកចិត្តស្មោះត្រង់​ ស្រឡាញ់ធម្មជាតិ និងគោរពប្រវត្តិសាស្ត្រទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ