|
ជំនួបសំណេះសំណាលស្ដីពីនាយឧត្តមសេនីយ៍ Vo Nguyen Giap |
(VOV)_នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រឆ្នើមខាងនយោ
បាយនិងយោធា។ ប្រការនេះត្រូវបានបណ្ដាដំណាងអន្តរជាតិ អះអាងនៅក្នុងជំនួប
សំណេះសំណាលស្ដីពីនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងឱកាសរំលឹកខួបអ
នុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ធ្នូឆ្នាំ១៩
៤៤-ថ្ងៃទី២២ធ្នូឆ្នាំ២០១៤) ដោយស្ថានទូតវៀតណាមប្រចាំនៅ
អាហ្សង់ទីនរៀបចំ
ឡើង។ ថ្លែងមតិនៅទីនេះ បណ្ដាវាគ្មិនសុទ្ធតែបានអះអាងថាៈ នាយឧត្តមសេនីយ៍
Vo Nguyen Giapជាអ្នកនយោបាយផង និងមេយោធាឆ្នើមទៀតផង។ បណ្ដាដំណាង
សុទ្ធតែសម្ដែងនូវការកត់សរសើរចំពោះស្មារតីសាមគ្គីភាព ស្មារតីតស៊ូប្រឆាំង និង
ពលីកម្មរបស់ប្រជាជនវៀតណាម ក្នុងការតស៊ូប្រឆាំងសត្រូវឈ្លានពាន និងរំលឹក
ឡើងវិញនូវចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនិង
អាហ្សង់ទីន ផងដែរ៕