នាយឧត្តមសេនីយ៍លោក Ngo Xuan Lich អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក
(VOVWORLD) -នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋ អាមេរិក។
នាយឧត្តមសេនីយ៍លោក Ngo Xuan Lich អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក |
ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក James Matti នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ សីហា ឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះនឹងរួមវិភាគទានបង្កើនទំនាក់ទំនងមិត្តភាព ការជឿទុកចិត្តគ្នារវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាអនុវត្តបណ្ដាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាពគ្នា សំដៅនាំទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីឲ្យសមស្របនឹងទំនាក់ទំនង ដៃគូលើគ្រប់វិស័យវៀតណាម - អាមេរិក។