នារីជាង៧០០នាក់មកពីខេត្តក្រុងភាគខាងត្បូងសម្ដែង Aerobic អបអរសាទរទិវានារីវៀតណាម

(VOVWORLD) - នេះជាសកម្មភាពរៀបចំដោយមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ សហការជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធទីក្រុង។
នារីជាង៧០០នាក់មកពីខេត្តក្រុងភាគខាងត្បូងសម្ដែង Aerobic អបអរសាទរទិវានារីវៀតណាម - ảnh 1នារីជាង៧០០នាក់មកពីខេត្តក្រុងភាគខាងត្បូងសម្ដែង Aerobic អបអរសាទរទិវានារីវៀតណាម

នាព្រឹកនេះ (១៥ តុលា) នារីជាង ៧០០នាក់ មកពីបណ្តាខេត្ត-ក្រុងជាច្រើនបានមានវត្តមាននៅទីក្រុងហូជីមិញ ដើម្បីចូលរួមសម្តែងការហាត់ប្រាណបែប Aerobic ដើម្បីអបអរសាទរទិវានារីវៀតណាម ថ្ងៃទី ២០ តុលា។ នេះជាសកម្មភាពរៀបចំដោយមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ សហការជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធទីក្រុង។

កម្មវិធីនេះមានការចូលរួមពីនារីមកពីខេត្ត-ក្រុងដូចជា៖ ទីក្រុងហូជីមិញ, Binh Duong, Dong Nai, Lam Dong, Tien Giang, Vinh Long, Long An, Can Tho ជាដើម។ តាមរយៈសកម្មភាពនេះ គណៈចាត់តាំងសង្ឃឹមថា សកម្មភាពកីឡាលើកកម្ពស់សុខភាពនឹងត្រូវបានផ្សព្វផ្សាយទូទាំងប្រទេស។ អាស្រ័យហេតុនេះ មនុស្សម្នាក់ៗ អាស្រ័យលើស្ថានភាពសុខភាព ភេទ និងអាយុ អាចជ្រើសរើសកីឡាដើម្បីហាត់ រួមចំណែកបង្កើនអត្រាប្រជាជនហាត់កីឡាជាប្រចាំនៅទីក្រុងហូជីមិញ និងបណ្តាខេត្តនានា។ ទន្ទឹមនឹងនោះ រួមចំណែកដល់ការបង្កើតជីវភាពរស់នៅប្រកបដោយសុខភាពល្អ និងវប្បធម៌ស្អាតស្អំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ