នារីជានិច្ចកាលដើរតួនាទីដ៏សំខាន់ក្នុងអំឡុងពេលរាប់ពាន់ឆ្នាំនៃការកសាងនិងការពារប្រទេសជាតិ

(VOVWORLD) - ការលើកកំពស់តួនាទីរបស់នារី ដែលបច្ចុប្បន្នស្រូបយក ១/២ នៃចំនួនប្រជាជនវៀតណាម នោះ គឺមានអត្ថន័យដ៏សែនសំខាន់ក្នុងការសម្រេចបានចក្ខុវិស័យអំពីប្រទេសវៀតណាមឯករាជ្យ រឹងមាំ និងវិបុលភាពនៅឆ្នាំ ២០៤៥។
នារីជានិច្ចកាលដើរតួនាទីដ៏សំខាន់ក្នុងអំឡុងពេលរាប់ពាន់ឆ្នាំនៃការកសាងនិងការពារប្រទេសជាតិ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្ត្រីនិងសមាជិការដ្ឋសភា។ (រូបថត៖ VOV)
នាយប់ថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ ថ្លែងមតិក្នុងជំនួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំស្ត្រី និងសមាជិការដ្ឋសភាជិត ១៥០ នាក់ក្នុងឱកាសទិវានារីវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា ការលើក កំពស់តួនាទីរបស់នារី ដែលបច្ចុប្បន្នស្រូបយក ១/២ នៃចំនួនប្រជាជនវៀតណាម នោះ គឺមានអត្ថន័យដ៏សែនសំខាន់ក្នុងការសម្រេចបានចក្ខុវិស័យអំពីប្រទេសវៀតណាមឯករាជ្យ រឹងមាំ និងវិបុលភាពនៅឆ្នាំ ២០៤៥; ព្រមទាំងសង្កត់ធ្ងន់ថា នារីជានិច្ចកាលដើរ តួនាទីដ៏សំខាន់មួយក្នុងអំឡុងពេលរាប់ពាន់ឆ្នាំក្នុងការកសាង និងការពារប្រទេសជាតិ ផងដែរ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា នៅ រដ្ឋសភា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ សមាជិការដ្ឋសភា បានបង្ហាញឲ្យឃើញយ៉ាង ច្បាស់ពីឫទ្ធានុភាព បញ្ញា និងទេពកោសល្យរបស់ខ្លួន។ ក្នុងអាណត្តិនេះ រដ្ឋសភាមានសមាជិកាចំនួន ១៥១ នាក់ ស្មើនឹងជាង ៣០% ដែលជាកម្រិតខ្ពស់ជាងគេលើពិភព លោក។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលសន្យាបង្កគ្រប់លក្ខខណ្ឌ សម្រាប់សមាជិការដ្ឋសភា ដើម្បីអាចពង្រីកតួនាទីជាតំណាងរបស់ប្រជាជន; ហើយ មានគោលបំណងថាសមាជិការដ្ឋសភានឹងបន្តធ្វើសកម្មភាពដើម្បីប្រជាជន ជិតស្និទ្ធ ជាមួយប្រជាជន ស្តាប់ប្រជាជន យល់ប្រជាជន បំពេញតួនាទីជាសមាជិការដ្ឋសភា ដើម្បីរួមចំណែកយ៉ាងសក្តិសមក្នុងការអភិវឌ្ឍដ៏រឹងមាំរបស់រដ្ឋសភា និង ប្រទេស វៀតណាមទាំងមូល។ តាមរយៈថ្នាក់ដឹកនាំស្ត្រី និងសមាជិការដ្ឋសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ដាំផ្ញើរសារដល់ម្ចាស់ឆ្នោតវ័យក្មេង ជាពិសេសយុវជនជំនាន់ ក្រោយរបស់ប្រទេសជាតិថា គួរតែជាពលរដ្ឋល្អ រស់នៅដោយមានសេចក្ដីប្រាថ្នា មហិច្ឆតា និងឆន្ទៈក្រោកឡើងនៅក្នុងគ្រប់កាលៈទេសៈ ត្រៀមខ្លួនជានិច្ចដើម្បីបម្រើ សង្គម និងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ