នារីភាគកណ្តាលឆ្ពោះទៅមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១

នារីភាគកណ្តាលឆ្ពោះទៅមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១ - ảnh 1
អគ្គលេខាបក្សកម្មុនិស្តវៀតណាមNguyen Phu Trong
ជាមួយតំណាងនារីចូលរួមមហាសន្និបាត
(រូបថតៈ TTXVN)


(VOVworld)-មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១ដែលកំពុងប្រព្រឹត្ត
ទៅនៅទីក្រុងហាណូយបានទាក់ទាញការយកចិត្តទុកដាក់របស់នារីក្នុងទូទាំងប្រទេស
។នារី ជាច្រើនរូបនៅបណ្តាខេត្ត ក្រុង តំបន់ភាគកណ្តាលវៀតណាមជឿជាក់ថា មហា
សន្និបាតនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើ។ជាមួយប្រធានបទ “សាមគ្គីភាព
ច្នៃប្រឌិត ធ្វើសមហរណកម្ម អភិវឌ្ឍន៌” មហាសន្និបាតលើកនេះនឹងបន្តច្បាមជាប់មុខ
ងារ ភារកិច្ច រួមចំណែកក្នុងការបង្កើនតួនាទី មុខងាររបស់នារីក្នុងដំណាក់កាលថ្មី។បង
ស្រី Le Thi Hanh នៅឃុំ Hoa Bac ស្រុក Hoa Vang ទីក្រុង Da Nang និយាយថា៖

        "ជាសមាជិកានារីខ្ញុំសង្ឃឹមមហាសន្និបាតលើកនេះនឹងទទួលបានជោគ
ជ័យ។ ដោយឈរលើមូលដ្ឋាននៃខ្លឹមសារសកម្មភាព យើងផ្លាស់ប្តូរថ្មីរាល់រូប
ភាពឲ្យមានប្រសិទ្ធភាពជាងជួយឲ្យបងប្អូននារីលើកកំពស់ជីវភាពខាងស្មារតី
និងលើកកំពស់ គុណភាពរស់នៅ"។

        បងស្រី Van Thi Kim Nhung ប្រធានសមាគមនារីនៅស្រុក Tay Kim ខេត្ត Binh
Dinh មានបំណងចង់ឲ្យមហាសន្និបាតលើកនេះ នឹងជ្រើសបានកម្មាភិ បាលសមាគម មានចំណេះដឹងនិងមានការទទួលខុសត្រូវដើម្បីដឹកនាំ ចលនានារីឲ្យកាន់តែអភិវៃ្ឍន៌ មួយថ្ងៃទៅមួយថ្ងៃ។ បងស្រី Nhung និយាយថា៖

        "ជាមួយតួនាទីជាកម្មាភិបាលម្នាក់របស់សមាគមនារី ខ្ញុំសង្ឃឹមថាមហាសន្និ
បាត នឹង ស្រាវជ្រាវ និងលើកឡើងបណ្តាការផ្តួចផ្តើមគំនិត និងមានយន្តការជាក់
ស្តែង សម្រាប់ជួរកម្មាភិបាលនារីនៅមូលដ្ឋាន"។

        រីឯនារីនៅតំបន់ជនជាតិភាគតិច មានគោលបំណងចង់ឲ្យមហាសន្និបាតលើក
នេះ ដាក់ចេញបណ្តាគោលនយោបាយសមស្របជាមួយនារីតំបន់ព្រៃភ្នំ ។ បងស្រី Ke
Suu ប្រធានគណៈកម្មាធិការជនជាតិ ខេត្ត Thua Thien Hue ឲ្យដឹងថា៖

        "ជានារីជនជាតិភាគតិចម្នាក់ ខ្ញុំក៏សង្ឃឹម មហាសន្និបាតលើកនេះ លៃទុក ការយកចិត្តទុកដាក់ដល់នារីតំបន់ឆ្ងាយដាច់ស្រយាល់ថែមទៀត។ខ្ញុំមានបំណង
ថា នារីជនជាតិភាគតិចនឹងមានឪកាសដើម្បីធ្វើសមាហរណកម្ម និងរួមវិភាគ
ទានឲ្យសង្គមច្រើនថែមទៀត"

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ