មហាសន្និបាតណាងទូទាំងប្រទេសសម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១ដែលបើកនៅទីក្រុងហាណូយ

នាថ្ងៃទី​12មិនា​សមាជិកាចំនួន ជិត 1000នាក់ ដំណាងអោយសមាគមនារី​ចំនួន​ 15 ​លាននាក់ ក្នុងទូទាំងប្រទេស ​ចូលរួមមហាសន្និបាត ដំណាងទូទាំងប្រទេស ​សម្ព័ន្ធសមាគមនារីវៀតណាម នីតិកាលទី ១១ ដែលបើកនៅទីក្រុងហាណូយ។ 

មហាសន្និបាតណាងទូទាំងប្រទេសសម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១ដែលបើកនៅទីក្រុងហាណូយ - ảnh 1
ដំណាងទូទាំងប្រទេសសម្ព័ន្ធសមាគមនារីវៀតណាម នីតិកាលទី១១
(http://www.ktdt.com.vn)

ជា​មួយប្រធានបទ ៖”សាមគ្គី - ច្នៃប្រឌិត -ធ្វើសមាហរណកម្ម -អភិវឌ្ឈន៏” ​ មហា​សន្និ​បាត​​​លើកនេះ​ជាព្រឹត្តិការណ៏ដ៏សែនសំខាន់ មិនគ្រាន់តែដាក់ចេញ​ទឹសដៅ​ធ្វើ​សកម្មភាព ជួយបណ្ដាសមាជិក​សមាគមនារីឆ្លង​កាត់ការលំបាក់ ឈានទៅធ្វើសេដ្ឋកិច្ចពូកែ ​កសាងជួរបញ្ញាវ័ន្ត នារីក្នុង រយះពេល ខាងមុខ​ប៉ុណ្ណោះទេ  ថែមទាំងបង្កបុព្វបទ​ ដើម្បី​នារីវៀតណាម បន្ត​ពង្រីកសមត្ថភាព  រួមចំណែកច្រើនថែមទៀត អោយបុព្វហេតុកសាងនិងអភិវឌ្ឈន៏ប្រទេសជាតិទៀតផង។ ថ្លែងមតិនៅមហាសន្និបាត លោកស្រី Nguyen Thi Thanh Hoa បានអោយដឹងថា៖​

នារីវៀតណាមសូមសន្យាស្មោះត្រង់ ជាមួយបក្ស និងប្រទេសជាតិ ពង្រីកប្រពៃណីវីរភាព មិនចុះញ៉ម និងទទួលរាប់រងរាល់កិច្ចការក្នុងគ្រួសារ ។ រួមជាមួយការអភិវឌ្ឈន៏ និងរីកធំធាត់ របស់អង្គការបក្ស ​អង្គការមហាជននៅទូទាំងប្រទេស នារី​វៀតណាមបន្តជំរុញ យ៉ាងខ្លាំង  ការរៀនសូត្រ និងធ្វើតាមគំរូរសិលធម៏ លោកប្រធាន​ហូជីមិញ សកម្មចូលរួម បណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ រួមចំណែកការពារនិងកសាងប្រទេសជាតិ។

ថ្លែងមតិ​នៅមហាសន្និបាត អគ្គលេខាបក្សកម្មុយនីស្តវៀតណាម Nguyen Phu Trong បានអប់អរសាតរចំពោះរាល់លទ្ធផលដែលទទួលបាន​ក្នុងរយៈពេល​៥ឆ្នាំ​កន្លង​មក​ដូចជាក្នុងរបាយការណ៍របស់សំព័ន្ធសមាគមន៍នារីវៀតណាមនិងកត់សម្គាល់រាល់
ការរួមវិភាគទានដ៏សំខាន់របស់នារីវៀតណាមក្នុងប្រវត្តិសាស្ត្រនិងក្នុងបុព្វហេតុ​កសាងប្រទេសជាតិ។ ​

“បក្សយើងកំពុងបំពេញបន្ថែមគោលការណ៍ប្រមូលផ្តុំជំរុញឃ្លាំងការអភិវឌ្ឍន៍ម៉ាក្រូសេដ្ធកិច្ចដោយផ្សាភ្ជាប់កំណើនសេដ្ធកិច្ចជាមួយការធានាសុខុមាលភាពសង្គម រៀបចំឡើង វិញ រចនា សម្ព័ន្ធ សេដ្ធកិច្ច យកចិត្តទុកដាក់កសាងនិងកែសម្រួល​បក្ស ពង្រីកប្រជាធិបតេយ្យ និងពង្រឹងផែនមហាសាមគ្គីប្រជាជាតិទាំងមូល។ ដើម្បីអនុវត្តបានគោលដៅនោះ យើងត្រូវពង្រីកកំលាំងមហាសាមគ្គីប្រជាជាតិទាំងមូល ក្នុងនោះមានតួនា ទីសំខាន់ របស់ នារីផង។ សេចក្តីសំរេចចិត្តលេខ១១របស់ការិយាល័យ នយោបាយ ក៏បញ្ជាក់ច្បាស់ថា​ខំប្រឹងប្រែងដល់ឆ្នាំ២០២០ នារីត្រូវបានលើកកំពស់ អំពី សម័ត្ថភាព លើគ្រប់វិស័យ ចូលរួមយ៉ាងច្រើន​ក្នុងកិច្ចការសង្គម រួមវិភាគទាន កាន់ តែ ធំធេងជាងជូនសំរាប់ប្រទេសជាតិនិងគ្រួសារ រួមចំណែក នាំ ប្រទេសជាតិក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមានសមិទ្ធិសមភាពខាងភេទជឿនលឿនបំផុតក្នុងដំបន់៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ