នារីរួមចំណែកទៅក្នុងជោគជ័យរបស់ការងារកាត់បន្ថយភាពក្រីក្រនៅវៀតណាម។

នារីរួមចំណែកទៅក្នុងជោគជ័យរបស់ការងារកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរនសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan (infonet.vn)



        Vovworld-ក្នុងអំឡុង១០ឆ្នាំកន្លងមក បណ្ដាចលនាដោយសម្ព័ន្ធសមាគម​នារី​វៀតណាមបំផុសបានទាក់ទាញនារីជាច្រើនកុះករចូលរួម បង្កើតនូវប្រភពកំលាំង​
ពលំដ៏ធំធេង។ ដល់ឥឡូវនេះបានមាននារីក្រីក្រជាង១១លាននាក់ត្រូវបានជួយ​ឧបត្ថម្ភអំពីកំលាំងពលកម្មពូជទុនអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយចំនួនប្រាក់ជាង៤លាន
៧សែនលានដុង។ ថ្លែងមតិនៅសន្និសីទលើកដម្កើងគំរូនារីធ្វើសេដ្ឋកិច្ចពូកែទូទាំង
ប្រទេស​ដំណាក់កាល២០០២-២០១៣ បានប្រព្រឹត្តទីនាព្រឹកថ្ងៃទី២តុលានៅទីក្រុង​
ហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរនសិរ្សមាតុភូមិ
​វៀតណាមលោក Nguyen Thien Nhan បានលើកច្បាស់ថា៖

        “វៀតណាមត្រូវបានវាយតំលៃជាចំណុចភ្លឺអំពីការកាត់បន្ថយភាពក្រីក្រ បាន​មកដល់ទីដៅមុនកាលកំណត់៣ឆ្នាំក្នុងការអនុវត្តគោលដៅសហ្សវត្សអំពីការកាត់
បន្ថយ​ភាពក្រីក្រ។ ក្នុងស្នាដៃរួមមានការរួមចំណែកសក្តិសមរបស់សម្ព័ន្ធសមាគម
នារី​វៀត​ណាមរួមជាមួយបងប្អូនស្រីក្នុងទូទាំងប្រទេស។ សមាគមគ្រប់ជាន់ថ្នាក់​
សកម្ម​អនុវត្តចលនាជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពជាច្រើន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ