ន័រវែសកោះហៅឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតដែលទាក់ទិននឹងការធ្វើឃាតអ្នកកាសែត J. Khashoggi
(VOVWORLD) -នាថ្ងៃទី ១ ខែវិច្ឆិកា ក្រសួងការបរទេសន័រវែសបានប្រកាសថា ប្រទេសខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត ដើម្បីបំភ្លឺនូវព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើឃាតអ្នកកាសែត Jamal Khashoggi។
អ្នកកាសែត Jamal Khashoggi (រូបថត៖ Aljazeera/ TTXVN) |
ក្នុងសេចក្ដីប្រកាសដែលចេញផ្សាយនាថ្ងៃទី ២ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសន័រវែស លោក Ine Eriksen បានឲ្យដឹងថាប្រទេសខ្លួនលើកឡើងជាច្រើនលើកច្រើនសារ និងចែករំលែកទស្សនៈរបស់ទីក្រុង Oslo អំពីការធ្វើឃាតអ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះ។ ប្រមុខក្រសួងការបរទេសន័រវែសបានឱ្យដឹងថា នៅក្នុងថ្ងៃធ្វើការនាថ្ងៃទី ១ ខែវិច្ឆិកានោះ ភាគីបានសម្តែងជាថ្មីម្តងទៀតថា ប្រទេសខ្លួនបានផ្ដោតការយកចិត្តទុកដាក់ពិសេសទៅលើករណីនេះផងដែរ។
សូមបញ្ជាក់ថា អ្នកកាសែតនិងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ លោក Khashoggi បានបាត់ខ្លួនចាប់ពីថ្ងៃទី ២ ខែតុលា បន្ទាប់ពីចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅទីក្រុង អ៊ីស្តង់ប៊ុល ដើម្បីបំពេញបែបបទរៀបអាពាហ៍ពិពារជាមួយស្ត្រីជនជាតិទួគីរម្នាក់។ នាថ្ងៃទី ២០ ខែតុលា អារ៉ាប៊ីសាអ៊ូឌីតបានទទួលស្គាល់ថា លោក Khashoggi ត្រូវធ្វើឃាត បន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងស្ថានកុងស៊ុលប្រទេសនេះ ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីផងដែរ៕