នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Da Nang

(VOVWORLD) -  នាព្រឹកថ្ងៃទី ៧ ខែកញ្ញា នាវាពិឃាត Moon Mu The Great និងនាវា ROKS Hwacheon នៃកងទ័ពជើងទឹកកូរ៉េខាងត្បូងបានចូលចតនិងចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែកញ្ញាឆ្នាំ ២០១៩។

នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Da Nang - ảnh 1តំណាងកងទ័ពជើងទឹកវៀតណាមទទួលស្វាគមន៍ប្រតិភូកងទ័ពជើងទឹកកូរ៉េនៅកំពង់ផែ Tien Sa (រូបថតៈ TTXVN)

នេះជាលើកដំបូងក្នុងឆ្នាំ ២០១៩ ដែលនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកកូរ៉េទាំងពីរ បានធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយជារួមនិងទំនាក់ទំនងការពារជាតិនិយាយដោយឡែក  ដែលកំពុងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នេះក៏ជាសកម្មភាពជាក់ស្តែងមួយដើម្បីអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេ ភាគីរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាក់ស្តែងផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមបញ្ជាការនាវាកូរ៉េខាងត្បូងបានចូលជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងបញ្ជាការនៃកងនាវាចរប្រចាំតំបន់ទី ៣ រួមទាំងបានចូលរួមសម្តែងវប្បធម៌និងសិល្បៈក៏ដូចជាទស្សនាទេសភាពល្បីល្បាញមួយចំនួននៅទីក្រុង Da Nang ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ