នាវាកងទ័ពជើងទឹកវៀតណាមនិងសិង្ហបុរី ធ្វើសមយុទ្ធរួមនៅសមុទ្រ

(VOVWORLD) - សមយុទ្ធរួមនេះគឺជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកសិង្ហបុរីទៅកាន់កំពង់ផែអន្តរជាតិ Cam Ranh ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ។ 
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នៅលើដែនសមុទ្រខេត្ត Khanh Hoa នាវាលេខ ០១២-Ly Thai To នៃកងពលតូចលេខ ១៦២ ភូមិភាគទី ៤ កងទ័ពជើងទឹក និងនាវាផ្ទុករថ ក្រោះ RSS Persistence នៃកងទ័ពជើងទឹកសិង្ហបុរីបានបញ្ចប់ប្រកបដោយជោគជ័យ នូវខ្លឹមសារនៃសមយុទ្ធរួមនៅសមុទ្រ។
សមយុទ្ធរួមនេះគឺជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកសិង្ហបុរីទៅកាន់កំពង់ផែអន្តរជាតិ Cam Ranh ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ។ នេះជាសកម្មភាពដើម្បីពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-សិង្ហបុរី និយាយរួម ទំនាក់ទំនងសហប្រតិបត្តិ ការផ្នែកការពារជាតិនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និយាយដោយឡែក។ នេះ ក៏ជាសកម្មភាពដ៏មានអត្ថន័យ ឆ្ពោះទៅខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៣ - ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣) និងខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី (ខែកញ្ញា ឆ្នាំ ២០១៣ - ខែកញ្ញា ឆ្នាំ២០២៣) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ