នាវាកងទ័ពជើងទឹកសិង្ហបុរីចុះចតនៅកំពង់ផែអន្តរជាតិ Cam Ranh
|
នាវាកងទ័ពជើងទឹកសិង្ហបុរីចុះចតនៅកំពង់ផែអន្តរជាតិ Cam Ranh |
(VOV)_ទទួលបានការអនុញ្ញាត្តិពីក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី១៧
កុម្ភះ នាវា RSS ENDURANCE កងទ័ពជើងទឹកសិង្ហបុរី រួមជាមួយនាវិកចំនួន១៨០
នាក់ បានចុះចតកំពង់ផែសមុទ្រអន្តរជាតិ Cam Ranh ( ខេត្ត Khanh Hoa ) បានចាប់
ផ្តើមដំណើរបំពេញទស្សនះកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១កុម្ភះឆ្នាំ
២០១៧។នេះជាដំណើរទស្សនកិច្ចនៅកំពង់ផែអន្តរជាតិ Cam Ranh លើកទី២ របស់
កងទ័ពជើងទឹកសិង្ហបុរីចាប់ពីថ្ងៃកំពង់ផែបានដាក់អោយដំណើការជាផ្លូវការនា
ថ្ងៃទី៨មិនាឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចលើកនេះរបស់នាវាកងទ័ពជើងទឹកសិង្ហបុរីបានរួមចំណែក
បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម កង
ទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែកអោយកាន់តែស៊ីជំរៅនិងមានប្រ
សិទ្ធភាពថែមទៀត៕