នាវិកវៀតណាម៦នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសហ្វីលីពីន
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOVworld)-នាថ្ងៃទី១១វិច្ឆិកា ក្នុងការឆ្លើយសំនួរស្តីពីការដែលនាវិកវៀតណាម៦
នាក់ លើនាវា Royal ១៦ ដែលគេសង្ស័យថាត្រូវការចាប់ជំរិតនិងនាវិកមួយនាក់
ទៀតត្រូវ រងរបួសលើសមុទ្រហ្វីលីពីនោះ អ្នកនាំពាក្យក្រសួងការបទេសវៀតណាម
លោក Le Hai Binh បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងការបទេស
វៀតណាម បាន បញ្ជាណែនាំឲ្យស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន ទាក់ទង
បន្ទាន់ជាមួយស្ថាប័ន នានារបស់ប្រទេសសាមីដើម្បីបញ្ជាក់នូវព័ត៌មាននិងស្វែង
រកដំណោះស្រាយសង្គ្រោះ នាវិក៦នាក់។ស្ថានទូតវៀតណាមបានឲ្យដឹងថា នាវិក
រងរបូសមានអការៈដឹងខ្លួន ហើយកំពុងទទួលបានព្យាបាលនៅមន្ទីរពេទ្យ Brent
របស់ហ្វីលីពីន។ ស្ថានកុងស៊ុល ក្រសួងការបរទេសក៏បានជូនដំណឹងនៃរឿងហេតុ
នេះទៅដល់ស្ថាប័នមានសមត្ថកិច្ច ក្នុងប្រទេស សំដៅស្នើររួមសហការជាមួយស្ថា
ប័នប្រទេសសាមីស៊ើបអង្កេតរឿង ហេតុនេះ៕