នាវាចិនធ្វើដំណើរចូលក្នុងតំបន់សមុទ្ររបស់ជប៉ុន

(VOVWORLD) - កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) ឲ្យដឹងថា នាថ្ងៃទី១៨ សីហា នាវាចំនួន៤គ្រឿងរបស់កងកម្លាំងការពារឆ្នេរសមុទ្រចិនបានចូលក្នុងតំបន់ សមុទ្រជុំវិញប្រជុំកោះជំលោះដែលតូក្យូហៅថាSenkaku និងប៉េកាំងហៅថា Diaoyu នៅសមុទ្រ Hoa Tung។

  (VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) ឲ្យដឹងថា នាថ្ងៃទី១៨ សីហា នាវាចំនួន៤ គ្រឿងរបស់កងកម្លាំងការពារឆ្នេរសមុទ្រចិនបានចូលក្នុងតំបន់ សមុទ្រជុំវិញប្រជុំកោះជំលោះដែលតូក្យូហៅថាSenkaku និងប៉េកាំងហៅថា Diaoyu នៅសមុទ្រ Hoa Tung។ តាម JCG ថា នាវាមួយគ្រឿងក្នុងចំណោមនាវា ពោលខាងលើហាក់ដូចជាត្រូវបានបំពាក់កាំភ្លើងធំមួយ។ ប្រជុំកោះ Senkaku ជាក្រុមកោះតូចៗដែលស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រពីប៉ែកខាងលិចកោះធំនៃខេត្ត Okinawa។ ប្រជុំកោះនេះនាបច្ចុប្បន្នត្រូវបានជប៉ុនគ្រប់គ្រង ប៉ុន្តែចិនក៏ ប្រកាសអធិបតេយ្យភាពហើយតែងតែបញ្ជូននាវាឬយន្តហោះទៅកាន់តំបន់ សមុទ្រនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ