នាវាចម្បាំងណាតូជាង ៥០គ្រឿងបានមកដល់ប្រទេសលីទុយអានី ដើម្បីចូលរួមសមយុទ្ធដ៏ធំបំផុតនៅតំបន់បាល់ទិក
(VOVWORLD) - មេបញ្ជាការកងទ័ពជើងទឹកលីទុយអានី លោក Giedrius Premeneckas កាលពីថ្ងៃទី ៤ ខែមិថុនា បានបញ្ជាក់ថា ទាហានប្រហែល ៤.០០០ នាក់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងមកដល់ប្រទេសលីទុយអានី នៅលើនាវាចម្បាំងជាង ៥០ គ្រឿង ដើម្បីចូលរួមក្នុងសមយុទ្ធយោធាដ៏ធំបំផុតនៅតំបន់បាល់ទិក ដែលមានឈ្មោះថា Baltops ឆ្នាំ ២០២៤។
សមយុទ្ធទ័ពជើងទឹកនេះនឹងមានការចូលរួមពីទាហានប្រមាណ៩.០០០នាក់។ គោលបំណងនៃសមយុទ្ធកងទ័ពជើងទឹក Baltops ២០២៤ គឺដើម្បីបង្ហាញពីសមត្ថភាពអន្តរគមន៍ជាយុទ្ធសាស្ត្ររវាងដៃគូណាតូនៅកម្រិតយុទ្ធសាស្ត្រនិងប្រតិបត្តិការ ក៏ដូចជាអនុវត្តប្រតិបត្តិការរួមគ្នាក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា។
រូបថត៖ AFP/TTXVN |
ក្រៅពីនាវាតំណាងឱ្យកងទ័ពជើងទឹកនៃប្រទេសចំនួន ២១ សមយុទ្ធនេះក៏មានការចូលរួមពីយន្តហោះចម្បាំងចំនួន ៤៥ គ្រឿងផងដែរ។ សមយុទ្ធនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី២២ មិថុនា ៕