នាវាដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនដំបូងចូលចតនៅទួរគី

(VOVWORLD) - នាវា Razoni ដែលមានទង់ជាតិសៀរ៉ាឡេអូន បានចាកចេញពីកំពង់ផែ Odessa របស់អ៊ុយក្រែនកាលពីថ្ងៃទី១ ខែសីហា ដោយ ដឹកពោតជាង ២៦ពាន់តោន។
នាវាដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនដំបូងចូលចតនៅទួរគី - ảnh 1នាវា Razoni ដែលមានទង់ជាតិសៀរ៉ាឡេអូនដឹកពោត ២៥៦ពាន់ តោន ធ្វើដំណើរទៅកាន់ទីក្រុង Tripoli ប្រទេសលីប៊ី កាលថ្ងៃទី ៣ ខែសីហា។ (រូបថត៖ AFP/VNA)

នាវាដឹកគ្រាប់ធញ្ញជាតិដំបូងដែលចាកចេញពីអ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងគាំទ្រដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១០ ខែសីហាបានចូលចតកំពង់ផែទួរគី។ នាវា Razoni ដែលមានទង់ជាតិសៀរ៉ាឡេអូន បានចាកចេញពីកំពង់ផែ Odessa របស់អ៊ុយក្រែនកាលពីថ្ងៃទី១ ខែសីហា ដោយដឹកពោតជាង ២៦ពាន់តោន ហើយតាមការគ្រោងទុកដំបូងឡើយ នឹងមកដល់កំពង់ផែ Tripoli ប្រទេសលីប៊ីកាលពីសប្តាហ៍មុន។ ទីភ្នាក់ងារនាវាចរណ៍ Ashram បានឲ្យដឹងថា "ទំនិញត្រូវបានលក់។ ទំនិញនឹងត្រូវរុះរើចេញនៅកំពង់ផែ Mersin"។

មុននេះ រុស្ស៊ី និងអ៊ុយក្រែនបានឯកភាពលើកិច្ចព្រមព្រៀងស្តីពីនីតិវិធីសម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជី ពីកំពង់ផែអ៊ុយក្រែននៅឆ្នេរសមុទ្រខ្មៅ។ នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលបានអ៊ុយក្រែន និងរុស្ស៊ីចុះហត្ថលេខាដោយឡែកពីគ្នាកាលខែកក្កដាកន្លងទៅ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ និងទួរគី ដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារ និងជីសម្រាប់ទីផ្សារពិភពលោក។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នាវាចំនួន១០ ដែល ដឹកពោត សណ្តែកសៀង និងប្រេងផ្កាឈូករ័ត្ន បានធ្វើដំណើរចេញពីកំពង់ផែនានារបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ នាវាដឹកទំនិញបរទេស ២ គ្រឿងក៏បានចូលចតនៅកំពង់ផែអ៊ុយក្រែន ដើម្បីដឹកជញ្ជូនទំនិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ