នាវាដឹកភ្ញៀវអន្តរជាតិដំបូងចូលចតនៅខេត្ត Quang Ninh នាឆ្នាំកុរឯកស័ក ២០១៩
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ នៅកំពង់ផែនាវាទេសចរណ៍អន្តរជាតិទីក្រុង Ha Long គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំពិធីទទួលស្វាគមន៍ នាវា Silver Shadow ដែលជានាវាទំនើបៗផ្កាយ ៦ ដំបូងបង្អស់ ដែលដឹកភ្ញៀវទេសចរជាង ៤០០ នាក់ មកចូលចតនៅកំពង់ផែនេះនាបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩ ។
នាវាទំនើបៗផ្កាយ ៦ Silver Shadow |
នេះគឺជាសកម្មភាពរបស់ខេត្ត Quang Ninh ដើម្បីស្វាគមន៍អ្នកទេសចរដែលបានផ្តល់មនោសញ្ចេតនាសំរាប់តំបន់នេះនៅដើមឆ្នាំថ្មីប្រពៃណីវៀតណាម។ ចំពោះពិធិបដិសណ្ឋារកិច្ចដ៏រស់រវើកនេះ ភ្ញៀវទេសចរជាច្រើនពិតជាភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅនិងពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីវៀតណាមផងដែរ។ ភ្ញៀវភាគច្រើននៅលើនាវានេះសុទ្ធសឹងតែមកពីប្រទេសអាមេរិក បារាំងនិងអឺរ៉ុប។ មកដល់ទីក្រុង Ha Long ភ្ញៀវទេសចរភាគច្រើននឹងចូលរួមបណ្តា Tour ទស្សនាមួយចំនួន ក្នុងទីក្រុង រមនីយដ្ឋានឈុងសមុទ្រ Ha Long និង Tour ទេសចរណ៍ក្នុងពេលថ្ងៃដូចជាដំណើរទេសចរណ៍ទីក្រុង Ha Long - ហាណូយជាដើម៕