នាំវៀតណាមក្លាយទៅជាប្រទេសសមុទ្រដ៏ខ្លាំងមាំមួនដោយឈរលើមូលដ្ឋាននៃកំណើនបៃតង
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែមេសា រដ្ឋាភិបាលវៀតណាមបានអនុម័តលើយុទ្ធសាស្រ្តស្ដីពី ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ការការពារបរិស្ថាន សមុទ្រ និងកោះរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
តាមនោះ គោលដៅគឺនៅឆ្នាំ ២០៣០ ធនធានសមុទ្រ និងកោះនឹងត្រូវបានធ្វើ អាជីវកម្មដោយសមហេតុផល ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ បម្រើ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្សាភ្ជាប់នឹងការធានាការពារជាតិ សន្តិសុខ កិច្ចការ បរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ; ការបំពុលបរិស្ថានសមុទ្រត្រូវបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងកាត់បន្ថយគួរឲ្យកត់សម្គាល់; ជីវចម្រុះសមុទ្រ ឆ្នេរសមុទ្រ និង កោះសមុទ្រត្រូវបានការពារ ថែរក្សា និងស្ដារឡើងវិញ; តម្លៃបេតិកភណ្ឌធម្មជាតិ បេតិកភណ្ឌវប្បធម៌សមុទ្រត្រូវបានអភិរក្ស និងពង្រីក; ផលប៉ះពាល់នៃគ្រោះមហន្តរាយ ធម្មជាតិត្រូវបានគ្រប់គ្រងនៅកម្រិតអប្បបរមាតាមដែលអាចធ្វើទៅបាន ឆ្លើយតប ដោយម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ និងការកើន ឡើងនីវ៉ូទឹកសមុទ្រ ឆ្ពោះទៅរកគោលដៅនាំវៀតណាមក្លាយទៅជាប្រទេសសមុទ្រដ៏ ខ្លាំងមាំមួន ជាប្រទេសអ្នកមានអាស្រ័យលើសមុទ្រ។
ដល់ឆ្នាំ ២០៣០ ធនធានសមុទ្រ និងកោះនឹងត្រូវបានធ្វើអាជីវកម្មដោយសម ហេតុផល វិស័យសេដ្ឋកិច្ចសមុទ្រសំខាន់ៗតាមលំដាប់អាទិភាព៖ ទេសចរណ៍ និង សេវាកម្មសមុទ្រ; សេដ្ឋកិច្ចនាវាចរណ៍; ការធ្វើអាជីវកម្មប្រេងឧស្ម័ន និងធនធានរ៉ែ សមុទ្រផ្សេងទៀត; ការធ្វើវារីវប្បកម្មនិងនេសាទ; ឧស្សាហកម្មឆ្នេរ; ថាមពលកកើត ឡើងវិញនិងវិស័យសេដ្ឋកិច្ចសមុទ្រថ្មី; ការលើកកម្ពស់ជីវភាពរស់នៅនិងរបររកស៊ី សម្រាប់សហគមន៍។
ដល់ឆ្នាំ២០៥០ ធនធានសមុទ្រនិងកោះនឹងត្រូវបានធ្វើអាជីវកម្មដោយសមហេតុ ផល ប្រើប្រាស់ដោយមានប្រសិទ្ធភាព ដើម្បីនាំវៀតណាមក្លាយទៅជាប្រទេសសមុទ្រ ដ៏ខ្លាំងមាំមួន ដោយឈរលើមូលដ្ឋាននៃកំណើនបៃតង ជីវៈចម្រុះសមុទ្រត្រូវបាន អភិរក្ស បរិស្ថានសមុទ្រ និងកោះសមុទ្រស្រស់បរិសុទ្ធ សង្គមប្រកបដោយសុខដុម រមនាជាមួយធម្មជាតិ៕