នាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃកកសិផលជាប់លំដាប់កំពូលទាំង ១០ លើពិភពលោកនៅឆ្នាំ ២០៣០
(VOVWORLD) - អភិវឌ្ឍន៍ការកែច្នៃកសិផលឲ្យបានទំនើប មានប្រសិទ្ធភាព និងនិរន្តរភាព ឆ្លើយតបនឹងតម្រូវការ និងបទប្បញ្ញត្តិនៃទីផ្សារប្រើប្រាស់; ខិតខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃកសិផលជាប់លំដាប់ក្រុមប្រទេសកំពូលទាំង១០លើពិភពលោកនៅឆ្នាំ២០៣០។
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Le Van Thanh ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តយុទ្ធសាស្ត្រអភិវឌ្ឍ ការធ្វើយន្តូបនីយកម្ម កសិកម្ម និងការកែច្នៃកសិ-រុក្ខ-ជលផល រហូតដល់ឆ្នាំ ២០៣០។ តាមនោះ អភិវឌ្ឍន៍ការកែច្នៃកសិផលឲ្យបានទំនើប មានប្រសិទ្ធភាព និងនិរន្តរភាព ឆ្លើយតបនឹង តម្រូវការ និងបទប្បញ្ញត្តិនៃទីផ្សារប្រើប្រាស់; ខិតខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជា មជ្ឈមណ្ឌលកែច្នៃកសិផលជាប់លំដាប់ក្រុមប្រទេសកំពូលទាំង១០លើពិភពលោកនៅឆ្នាំ ២០៣០។
គោលដៅនៃយុទ្ធសាស្ត្រនេះ គឺដើម្បីបង្កើតសម្ព័ន្ធក្រុមហ៊ុន សហគ្រាសកែច្នៃក សិផលទំនើបមួយចំនួន ដែលមានសក្តានុពលសេដ្ឋកិច្ច និងសមត្ថភាពអភិបាលកិច្ច ស្មើនឹងលំដាប់ពិភពលោក; បណ្ដុំឧស្សាហកម្មកែច្នៃកសិផលដោយផ្សារភ្ជាប់ ជាមួយនឹងការអភិវឌ្ឍតំបន់ផលិតវត្ថុធាតុហើយតភ្ជាប់ទៅនឹងការប្រើប្រាស់ កសិផលផងដែរ៕