នាវាទី ២៥ ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ បានចាកចេញពីអ៊ុយក្រែនតាមកិច្ចព្រមព្រៀងជាមួយរុស្ស៊ី
(VOVWORLD) - អ៊ុយក្រែន នៅថ្ងៃទី ១៨ ខែសីហាបានឲ្យដឹងថា នាវាទី ២៥ ដឹកជញ្ជូនគ្រាប់ធញ្ញជាតិបានចាកចេញពីកំពង់ផែរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលត្រូវបានប្រទេសតួកគីនិងអង្គការសហប្រជាជាតិ (UN) ធ្វើជាអ្នកសម្របសម្រួល។
នាវាដឹកគ្រាប់ធញ្ញជាតិរបស់ស៊ីរី ផ្លាស់ទីតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុង Istanbul ប្រទេសទួរគី ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
នាវាបានចាកចេញក្នុងបរិបទដែលប្រធានាធិបតីទួរគី លោក Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងជួបពិភាក្សាគ្នានៅទីក្រុង Lvov (ភាគខាងកើតអ៊ុយក្រែន) ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ នាវាដឹកជញ្ជូនខាងលើនឹងត្រូវនាំទៅកាន់ប្រទេសអេហ្ស៊ីបនៅប៉ុន្មានថ្ងៃខាងមុខ។ រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់អ៊ុយក្រែនប្រមាណ ៦០០.០០០ តោនត្រូវបាននាំចេញតាមរយៈ "ច្រករបៀងសុវត្ថិភាព" ដែលត្រូវបានទីក្រុងម៉ូស្គូ និងទីក្រុងគៀវ យល់ព្រមកាលពីខែកក្កតា នៅទីក្រុងអ៊ីស្តង់ប៊ុល(តួកគី)។ បច្ចុប្បន្ននេះ មាននាវាដឹកកសិផលរបស់អ៊ុយក្រែនចំនួន ២៥គ្រឿង ដែលបានចាកចេញពីកំពង់ផែ Odessa, Pivdennyi និង Chornomorsk ឆ្លងកាត់ច្រកសមុទ្រ Bosphorus។ កាលពីដើមសប្តាហ៍នេះ នាវាដំបូងគែរបស់អង្គការសហប្រជាជាតិដែលផ្ទុកគ្រាប់ធញ្ញជាតិ បានចាកចេញពីអ៊ុយក្រែនទៅកាន់ទ្វីបអាហ្វ្រិកក្រោមកិច្ចព្រមព្រៀងនេះផងដែរ៕