នាវាផ្ទុកយន្តហោះទី២របស់អាមេរិកមានវត្តមាននៅឈូងសមុទ្រ Perian

នាវាផ្ទុកយន្តហោះទី២របស់អាមេរិកមានវត្តមាននៅឈូងសមុទ្រ Perian - ảnh 1
រូបថតៈ Internet

(VOVworld)-ក្នុងកាលៈទេសៈភាពតានតឹងកំពុងឡើងជណ្តើនៅជំវិញកម្មវិធីនុយក្លែ
អ៊េររបស់អ៊ីរ៉ង នាថ្ងៃទី៩មេសាវ៉ាស៊ីងតោនបានបន្តបង្កើនការគាបសង្កត់ពេលបញ្ចូន នាវាផ្ទុកយន្តហោះ USS Enterprise ទៅកាន់ឈូងសមុទ្រ Persian។ រួមជាមួយ នាវា
Abraham Lincoln នោះគឺជានាវាផ្ទុកយន្តហោះទី២របស់ទ័ពជើងទឹកអាមរិកបានមាន វត្តមាននៅទីនេះ ជាមួយភារកិច្ចជួយឧបត្តម្ភរាល់សកម្មភាពយោធារបស់អាមេរិកនៅ
Afghanistanក៏ដូចជាការខំប្រឹងប្រែងប្រឆំាងនឹងចោរនៅសមុទ្រ Somaliនិងនៅឈូង
សមុទ្រ Aden ទៀតផង។ រួមជាមួយនោះ នាវាផ្ទុកយន្តហោះទាំងពីរនេះនឹងយាម
ល្បាតលើខ្សែផ្លូវ ដឹកប្រេងនៅឈូងសមុទ្រពេក្សជាកន្លែង ដែលអ៊ីរ៉ង់កំពុងគំរាមកំ
ហែងវាយតតបវិញ នឹងបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសខាងលិចមកលើ
អ៊ីរ៉ង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ