នាវារបស់កងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌាមកបំពេញទស្សនកិច្ចនៅទីក្រុង ដាណាំង
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនេះ នាយទាហារនិងក្រុមនាវិកឥណ្ឌា នឹងជួបសម្ដែង ការគួរសមថ្នាក់ដឹកនាំទីក្រុងដាណាំង បញ្ជាការដ្ឋានតំបន់យោធាទី៥ បញ្ជាការ ដ្ឋានតំបន់ប៉ូលីសសមុទ្រទី២ លេងបាល់ទះជាមួយក្រុមនាយទាហាននៃបញ្ជាការ ដ្ឋានតំបន់ប៉ូលីសសមុទ្រទី២ ទៅទស្សនាទីក្រុងដាណាំង ហុយអាន និងមីស៊ើន ហើយចូលរួមការហ្វឹកហាត់រួមស្ដីពីការស្វែងរកនិងសង្គ្រោះជាមួយប៉ូលីសសមុទ្រវៀតណាម។
ពិធីទទួលស្វាគមន៍នាវាកងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌានៅកំពង់ផែ Tien Sa (រូបថត៖ nld.com.vn) |
នាថ្ងៃទី១ ខែមេសា នាវា ICGS VIJIT របស់កងកម្លាំងការពារឆ្នេរសមុទ្រ ឥណ្ឌាបានចូលចត់នៅកំពង់ផែ Tien Sa ចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពនៅ ទីក្រុងដាណាំង ភាគកណ្ដាល វៀតណាម ក្នុងរយៈពេល៤ថ្ងៃ។
ក្នុងដំណើរទស្សនកិច្ចនេះ នាយទាហារនិងក្រុមនាវិកឥណ្ឌា នឹងជួបសម្ដែង ការគួរសមថ្នាក់ដឹកនាំទីក្រុងដាណាំង បញ្ជាការដ្ឋានតំបន់យោធាទី៥ បញ្ជាការ ដ្ឋានតំបន់ប៉ូលីសសមុទ្រទី២ លេងបាល់ទះជា មួយក្រុមនាយទាហាននៃបញ្ជាការ ដ្ឋានតំបន់ប៉ូលីសសមុទ្រទី២ ទៅទស្សនាទីក្រុងដាណាំង ហុយអាន និងមីស៊ើន ហើយចូលរួមការហ្វឹកហាត់រួមស្ដីពីការស្វែងរកនិងសង្គ្រោះជាមួយប៉ូលីសសមុទ្រវៀតណាម។
ដំណើរទស្សនកិច្ចរបស់នាវាកងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌាបានរួម ចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌានិយាយរួមនិងទំនាក់ទំនងសហប្រតិបតិ្តការរវាងប៉ូលីសសមុទ្ររវាង ប្រទេសទាំងពីរនិយាយដោយឡែក ព្រមទាំងជួយផ្សព្វផ្សាយរូបភាពទីក្រុង ដាណាំងទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ៕