នាវារបស់ចិនឈានចូលតំបន់ដែនសមុទ្ររបស់ជប៉ុន

(VOVWORLD) - កំលាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី ១០ សីហា នាវាចំនួន ២ គ្រឿងរបស់រដ្ឋាភិបាលចិនបានឈានចូល តំបន់ដែនសមុទ្ររបស់ជប៉ុនប៉ែកខាងនីរតីខេត្ត Kagoshima។ 
នាវារបស់ចិនឈានចូលតំបន់ដែនសមុទ្ររបស់ជប៉ុន - ảnh 1 នាវារបស់ចិនឈានចូលតំបន់ដែនសមុទ្ររបស់ជប៉ុន

(VOVworld) –  កំលាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី ១០ សីហា នាវាចំនួន ២ គ្រឿងរបស់រដ្ឋាភិបាលចិនបានឈានចូល តំបន់ដែនសមុទ្ររបស់ជប៉ុនប៉ែកខាងនីរតីខេត្ត Kagoshima។ នេះគឺជាបណ្ដានាវា ដែលបានចូលក្នុងតំបន់សមុទ្រប៉ែកឥសានជប៉ុននិងជុំវិញកោះ Kyushu នាខែ កក្កដា កន្លងទៅ។ តាមសន្ធិសញ្ញាច្បាប់សមុទ្ររបស់ អ.ស.ប. (UNCLOS) បណ្ដានាវារបស់ប្រទេសណាក៏ដោយសុទ្ធតែមានសិទ្ធិធ្វើដំណើរទៅវិញទៅមក ចូលក្នុងតំបន់ដែនសមុទ្រចំណុះប្រទេសដទៃក្នុងករណីមិនជះឥទ្ធិពលទៅលើ សន្តិសុខនៃប្រទេសនេះ។ កំលាំង JCG បានជូនដំណឹងដល់នាវាចិនចំនួន ២ គ្រឿងថា៖ ប្រសិនបើ គេឈានចូលតំបន់ដែនសមុទ្ររបស់ជប៉ុនដោយ មិនធានាឲ្យបានតាមបទដ្ឋានធ្វើដំណើរទៅវិញទៅមក «គ្មានមហន្តរាយអ្វី» នោះមិនត្រូវបានអនុញ្ញាតឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ